ព័ត៌មានជាតិ
ជួបជុំផឹកស៊ីល្មេីសបម្រាមគោចរត្រូវសមត្ថកិច្ចឃាត់ខ្លួន១៣នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១៣នាក់ដែលនាំគ្នាប្រមូលផ្តុំគ្នាផឹកស៊ីបំពានបម្រាមគោចរ។
ការបង្ក្រាបឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចហាងយីហោ នីសា កែវព្រិល នៅតាមបណ្តោយមហាវិថីទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុទីតាំងខាងលេីបានបង្កេីតកម្មវិធីខួបកំណេីត និងជួបជុំផឹកស៊ីតាំងពីក្បាលព្រលប់រហូតដល់ម៉ោងបម្រាមគោចរនៅតែបន្តមិនឈប់ទៀត រហូតមកដល់វេលាកេីតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញនិងចុះធ្វេីការបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។

ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យដេីម្បីចុះយកសំណាកនាក់ទាំងអស់គ្នា ឃេីញថាអវិជ្ជមានទាំងអស់ ក្នុងនោះផងដែរសមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ជាថៅកែហាងយកទៅសួរនាំបន្តដោយឡែកមនុស្សចំនួន១២នាក់ទៀតគ្រាន់តែធ្វេីការអប់រំ៕





ដោយៈ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ