Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​នៅ​តែ​ប្រុងប្រយ័ត្ន ក្រោយ​តេស្ត​អាជីករ​ផ្សារ​ដើម​គរាប់រយនាក់អវិជ្ជមាន​

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញកំពុងបន្តតាមដានលើពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ​កូវីដ-១៩ បំប្លែងថ្មីប្រភេទ (ដែលតា)យ៉ាង​យកចិត្តទុកដាក បើទោះបីអាជ្ញាធររាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យ ពិនិត្យយកសំណាក(តេស្តរហ័ស ) លើអ្នកសង្ស័យឃើញអវិជ្ជមានទាំងអស់គ្នាក៏ដោយ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានមានប្រសាសន៍ថា ក្រោយពីបានរកឃើញអ្នកជំងឺកូវីដ-១៩ បំម្លែងថ្មីប្រភេទដែលតា បានចូលទៅទិញឥវ៉ាន់នៅផ្សារដើមគរ និងនៅទីតាំងមួយចំនួនទៀតភ្លាម អាជ្ញាធររាជធានីភ្នំពេញបានបិទជាបន្ទាន់ទីតាំងដែលពាក់ព័ន្ធ ហើយក៏បានណែនាំ​ឲ្យ​អាជីវករនិងអ្នកសង្ស័យទាំងអស់ទៅធ្វើតេស្តរហ័សភ្លាមៗ ដើម្បីស្វែងរកមេរោគដ៏កាចសាហាវនេះ​ឲ្យបានទាន់ពេលវេលា កុំឲ្យរាលដាលទៅអ្នកផ្សេងទៀត ខណ:វីរុសបំម្លែងថ្មីប្រភេទដែលតានេះ មានលទ្ធភាពចម្លងលឿនជាងមេរោគផ្សេងទៀតនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកកើត ឆែ បន្តថា ជាលទ្ធផលនៃការធ្វើ (តេស្តរហ័ស ) អ្នកសង្ស័យឃើញថាសុទ្ធតែអវិជ្ជមានទាំងអស់។នេះមានន័យថា ស្ថានភាពនៅពេលនេះ គឺអាជ្ញាធរអាចគ្រប់គ្រងការឆ្លងមេរោគដែលតានេះបានល្អប្រសើរ​ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋទាំងអស់នោះមិនឆ្លងមេរោគបំប្លែងថ្មីដែលតាក៏ដោយ ក៏អាជ្ញាធរនៅតែបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងបិទខ្ទប់រាល់ទីតាំងដែលសង្ស័យជាបន្តបន្ទាប់ ពិសេស​ហាមឃាត់​ការចេញចូលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដែលមានហានិភ័យ រយ:ពេល១៤ថ្ងៃ ដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគបំប្លែងថ្មីនេះកុំឲ្យរាលដាលទៅអ្នកដទៃ។

លោកកើត ឆែ បញ្ជាក់ទៀតថា “ស្ថានភាពឥឡូវនេះយើងអាចគ្រប់គ្រងមេរោគដែលតា ដោយមិនគួរឲ្យមានការព្រួយបារម្ភទេ។ ការយកសំណាក នៅផ្សារដើមគរនិងទីតាំងមួយចំនួនដែលអ្នកជំងឺចូល យើងពុំទាន់រកឃើញនរណាម្នាក់ឆ្លងមេរោគដែលតាមួយទេ។ អញ្ចឹងមានន័យថា យើងអាចគ្រប់គ្រងអ្នកជំងឺដែលតានឹងបាន តែយើងត្រូវតែបន្តតាមដានខ្លាចយើងខ្វះខាត ដោយចំណុចណាមួយ”។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជមានវីរុស​កូវីដ​១៩ ប្រភេទដែលតា (Delta) លើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន២៦០នាក់។ ក្នុងចំនួននេះអ្នកឆ្លងមេរោគបំប្លែងថ្មីនេះ មាននៅភ្នំពេញចំនួន១០ករណី។ អាជ្ញាធររាជធានីភ្នំពេញ ក៏​បានបិទជាបណ្តោះអាសន្នមូលដ្ឋាន​មួយ​ចំនួនក្នុង​ខណ្ឌចំនួន៣ ដែលជាប់ពាក់ព័ន្ននឹងអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ក្នុងនោះមានខណ្ឌឬស្សីកែវ ខណ្ឌទួលគោក និង ខណ្ឌ​ពោធិ៍សែនជ័យ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម