ព័ត៌មានជាតិ
កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
ដោយទទួលស្គាល់ថា អាស៊ាន និងចិន សម្រេចបាននូវភាពជាដៃគូដ៏សំខាន់ពីទំនាក់ទំនងសន្ទនាចាប់តាំងពីការបង្កើតមក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋប្រជាមានិតចិន លើកទី២២ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីធានាថា ខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែននៅតែមិនមានការរំខាន ដើម្បីអាចទាញយកផលប្រយោជន៍ពេញលេញពីការលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
ស្របពេលដែលប្រទេសនៅអាស៊ាន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសចិនដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសក្នុងតំបន់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះ ប្រទេសចិនបានរំលឹកជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន តាមរយៈការគាំទ្រដល់សមត្ថភាពក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។

បើតាមលទ្ធផលបានបញ្ជាក់ថា កិច្ចប្រជុំបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀបចំកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីង ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ចិន ហើយកិច្ចប្រជុំ ក៏បានទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន នៅខែតុលាខាងមុខនេះផងដែរ។
ភាគីទាំងពីរ (អាស៊ាន-ចិន) បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលសុខនៅក្នុងតំបន់។
ដោយឡែកសម្រាប់បញ្ហាសមុទ្រចិនខាងត្បូង អាស៊ាន និងចិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ និងបានស្វាគមន៍ការបន្តការចរចារលើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដើម្បីអាចបញ្ចប់បានឆាប់រហ័ស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី