ព័ត៌មានជាតិ
តេស្ដរហ័ស លើពលរដ្ឋ ជាង ១០០នាក់ នៅផ្សារក្ដាមខេត្ត កែប លទ្ធផលអវិជ្ជមាន ទាំងអស់
(កែប)៖ ការធ្វើតេស្តរហ័ស ពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅផ្សារក្តាម ភូមិកែប សង្កាត់កែប ក្រុង/ ខេត្តកែប ចាប់ពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែលនេះ។ លទ្ធផលបង្ហាញថា ក្នុងចំណោមពលរដ្ឋ ជាង១០០នាក់ ដែលមកពិនិត្យ គឺអវិជ្ជមានទាំងអស់។
លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកមិញ បានដឹកនាំសហការី និងក្រុមករងារ ចុះត្រួតពិនិត្យ ការធ្វើតេស្តរហ័ស ដើម្បីពិនិត្យសំណាក រកមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងអាជីវករ នៅចំណុចផ្សារក្តាម ស្ថិតក្នុងភូមិថ្មី សង្កាត់កែប ក្រុង/ ខេត្តកែបនេះ ដែលមានចំនួនជាង១០០នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210805_120253_526-1024x576.jpg)
សូមជម្រាបដែរថា ដើម្បីធានានូវវិធានការសុវត្ថិភាពសង្គម ស្របតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកែប បានដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ដោយតម្រូវឲ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងខេត្តកែប ទៅធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដែលបានរៀបចំតាមផ្សារនីមួយៗ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៤ល្ងាចតទៅ ស្ថិតនៅទីតាំងផ្សារនិមួយៗ៕ (ដោយ)៖ សេង ណារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210805_120249_634-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210805_120229_483-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/IMG_20210805_121102_760-725x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?