Connect with us

ព័ត៌មានជាតិ

ប្រជាកសិករ​កំពុង​ប្រមូល​ផល​ម្ទេស​អាចម៍​សត្វ​លក់​ បាន​ចំណូល​គួរ​សម​ក្នុងចំណោម​ផលដំណាំ ផ្សេងទៀត

បានផុស

នៅ

បាត់ដំបង ៖ ក្នុង​សកម្មភាព​កំពុង​មើល​ផលដំណាំ​និង​ដើរ​ប្រមូល​ផល​ម្ទេស​អាច​ម៌​សត្វ​លក់​អ្នកស្រី​គី​.​ស្រីរ័ត្ន​រស់នៅ​ភូមិ​ព្រះ​ធាតុ​ឃុំ​របស់​មង្គល​ស្រុក​មោងឫស្សី​ ដែល​ជា​សមាជិក​បណ្តុំ​បន្លែ​។​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោកស្រី​ ក្រៅពី​របរ​ធ្វើស្រែ​បន្តិចបន្តួច​លោកស្រី​បាន​ចាប់​យក​មុខរបរ​ដាំ​បន្លែ​ចម្រុះ​ខ្លះ​បន្ថែម​ទៀត​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ក្រោយពី​លោកស្រី​បាន​ចូល​ជា​សមាជិក​បណ្តុំ​បន្លែ​ដោយមាន​ការ​ជ្រុំ​ជ្រែង​បច្ចេកទេស​ផ្នែក​កសិកម្ម​ពី​ក្រុមការងារ​អង្គការ​រួម​ដៃគូ​ជាមួយ​ជំនាញ​កសិកម្ម​ខេត្ត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្ត​ថា កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្រុមការងារ​អនុ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​ថ្នាក់​ខេត្ត​និង​ដៃគូ​ក្រុមការងារ​អង្គការ​EPDO​ក៏បាន​ចុះ​មូលដ្ឋាន​លោកស្រី​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ផលិតកម្ម​នៃ​បណ្តុំ​អាជីវកម្ម​បន្លែ​របស់​អ្នកស្រី​ផង​ដែរ​។ ដើម្បី​ពិនិត្យមើល​ការ​ដាំដុះ​បន្លែ​របស់​អ្នកស្រី​ក្រោយពេល​ទឹកជំនន់​មានការ​លិចលង់​ទាំងស្រុង​កន្លង​ទៅនឹង​បាន​ទទួល​ការគាំទ្រ​ពី​កម្មវិធី​អា​ស្ប៉ា​យ​ផងដែរ ​ដើម្បី​ជួយ​ជំរុញ​ផ្នែក​បច្ចេកទេស​កសិកម្ម​របស់​លោកស្រី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្រោយពី​ក្រុមការងារ​បាន​ពិនិត្យឃើញថា​ កសិករ​ជា​សមាជិក​បណ្តុំ​បន្លែ​ឈ្មោះ​គី ស្រីរ័ត្ន ​ដែល​គាត់​កំពុង​ដាំ​ស្ពៃ​.​សាលាដ​.​ខ្ទឹម​ស្លឹក​និង​ម្ទេស​អាចម៍សត្វ​នៅ​ភូមិ​ព្រះ​ធាតុ​ឃុំ​របស់​មង្គល​ស្រុក​មោង​ឫស្សី​ខេត្តបាត់ដំបង​នេះ​ ក្រោយពី​គាត់​បាន​ស្តា​ឡើងវិញ​នូវ​ដំណាំ​ខាងលើនេះ ​បច្ចុប្បន្ន​គាត់​កំពុងតែ​ប្រមូល​ផល​ម្ទេស​អាចម៍​សត្វ​លក់​ជា​បន្តបន្ទាប់​ផង​ដែរ​ក្រោយពី​មាន​អង្គការ​ជា​ដៃគូ​ជួយ​ជំរុញ​ផ្នែក​បច្ចេកទេស​ថ្មី​ដែល​ធន់​នឹង​អាកាសធាតុ​ផង​ដែរ​។

លោកស្រី​ថា ម្ទេស​អាចម៍​សត្វ​ដែល​គាត់​កំពុង​ប្រមូល​ផល​លក់​ជា​បណ្តើរៗ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​តម្លៃ​១២០០០​រៀល​ក្នុង​១​គីឡូក្រាម​ដោយ​ជំហាន​ដំបូង​ក្នុង​១​ថ្ងៃៗ​ គាត់​ប្រមូល​ផល​បាន​១៥​គីឡូក្រាម។

ដោយឡែក​សម្រាប់​បន្លែ​ផ្សេងៗ​ទៀត​ក្រៅពី​នាំចូល​ទីផ្សារ​ក៏​មាន​ឈ្មួញ​កណ្តាល​តែងតែ​មក​ប្រមូល​ទិញ​បន្លែ​ពី​ក្នុងភូមិ​ជាប្រចាំ​ថ្ងៃ​ផងដែរ​ ដែល​ធ្វើ​ឲ្យ​សមាជិក​បណ្តុំ​បន្លែ​ផ្សេងទៀត​ក្នុងភូមិ​អា​ចរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​រៀងៗ​ខ្លួន​បាន​យ៉ាង​ប្រសើរ​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

សន្តិសុខសង្គម២៣ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម