Connect with us

ព័ត៌មានជាតិ

រថយន្តដឹកស្រូវ យកទៅលក់នៅវៀតណាម ជាច្រើនគ្រឿង កកស្ទះនៅច្រកទ្វារ អន្តរជាតិភ្នំដិន

បានផុស

នៅ

(តាកែវ)៖ មានរថយន្តយីឌុប មិនតិចគ្រឿងនោះទេ ក្នុងមួយថ្ងៃៗ ផ្ទុកដោយស្រូវពេញៗរថយន្ត កំពុងតែកកកុញសឹងតែរកផ្លូវដើរមិនរួច ដែលសម្រុកដឹកយក ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន។

ទោះជាប្រទេសកម្ពុជា និងវៀតណាម កំពុងស្ថិតក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក៏ដោយ ចំពោះការចរាចរណ៍ទំនិញចេញ-ចូលនៃប្រទេសទាំងពីរ តាមច្រកទ្វាអន្តរជាតិភ្នំដិន ស្រុកគីរីវង់ នៅតែរក្សាបាននូវដំណើការល្អក្រោមការយកចិត្តទុកដាក់ នៃថ្នាក់ដឹកនាំខេត្តតាកែវ និងអានយ៉ាង ដែលជាខេត្តមានព្រំប្រទល់ជាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស បានបន្តអនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ-១៩ យ៉ាងល្អ ជាប់ជាប្រចាំក្នុងគោលដៅឆ្លងកាត់។ តាមការពិនិត្យ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅច្រកទ្វាអន្តរជាតិភ្នំដិន មានរថយន្តមិនក្រោមពី ២០០គ្រឿងនោះទេ កំពុងតែកកស្ទះនៅនឹងកន្លែង ជាហេតុធ្វើឲ្យស្ទះចរាចរណ៍ សឹង តែរកផ្លូវដើរមិនរួច ហើយនៅមានរថយន្ត បានបន្តសម្រុកមកជាបន្តបន្ទាប់។

ចំពោះការកកស្ទះ រថយន្តដឹកស្រូវ នៅច្រកទ្វារអន្តរជាតិភ្នំដិននេះ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានឲ្យដឹងថា គឺបណ្តាលមក ពីភាគីខាងវៀតណាម បានរឹតបន្តឹងវិធានការសុខាភិបាល ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយការចេញ-ចូល ត្រូវមានការកំណត់ ចំនួនរថយន្តច្បាស់លាស់៕ (ដោយ)៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម