ព័ត៌មានជាតិ
ដាក់គោលដៅអនុវត្តបម្រាមគោចរ នៅស្រុកចន្ទ្រា១៥គោលដៅ ៩តាមព្រំដែនកម្ពុជាវៀតណាម
អភិបាលស្រុកចន្ទ្រា បានចុះអនុវត្តនៅគោលដៅចំនួន១៥ នៅស្រុកចន្ទ្រា ដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការណែនាំពីបម្រាបគោចរ ដល់ប្រជាពលរដ្ឋ និងអាជីវករ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះដឹកនាំកម្លាំងចម្រុះចុះអនុវត្ត សេចក្តីសម្រេចលេខ ០៨៣/២១ ស . ស . រ ចុះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងរយៈពេល១៤ថ្ងៃ គិតចាប់ពី ម៉ោង២៣:៥៩នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកចន្ទ្រាខេត្តស្វាយរៀង។



លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាក៏បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រាគឺមាន ១៥គោលដៅ ក្នុងនោះនៅតាមឃុំទាំង៦ ក្នុងមួយឃុំ ១គោលដៅ ឃុំជាប់ព្រំប្រទល់ស្រុកនិងក្រុងក្នុងខេត្តស្វាយរៀង។ ដោយឡែកគោលដៅដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមមាន៩គោលដៅផងដែរ ដើម្បីចុះអនុវត្តវិធានការរដ្ឋបាលនិងធ្វើការណែនាំ ដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច របស់ រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកបអាជីវកម្មគ្រប់ប្រភេទអនុញ្ញាតត្រឹមតែ ការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យអតិថិជនចូលមកអង្គុយ ឬ ទទួលទាន នៅក្នុងបរិវេណ អាជីវកម្មដ្ឋារបស់ខ្លួនឡើយ ។



សូមបញ្ជាក់ផងដែរថា ការហាមឃាត់ ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវ អនុវត្តតាមវិធានការបម្រាមគោចរ (ចាប់ពីម៉ោង ២១:០០ នាទី ដល់ម៉ោង ៣:០០នាទី)។



លោកអភិបាលស្រុកចន្ទ្រា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានអោយត្រឹមត្រូវនិងបន្តចូលរួម អនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី