Connect with us

ព័ត៌មានជាតិ

ស្រុកចន្ទ្រា ដាក់បម្រាមគោចរ១៥គោលដៅ មានតាមព្រំដែនជាប់វៀតណាម ៩គោលដៅ

បានផុស

នៅ

ខេត្តស្វាយរៀង៖ អភិបាលស្រុកចន្ទ្រា នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត វិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូ វីដ-១៩ ក្នុងមូលដ្ឋានស្រុកចន្ទ្រា តាមភូមិសាស្ត្រគោលដៅ បម្រាមគោចរចំនួន១៥គោលដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក មានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រាគឺមាន ១៥គោលដៅ ក្នុងនោះនៅតាមឃុំទាំង៦ ក្នុងមួយឃុំ ១គោលដៅ ឃុំជាប់ព្រំប្រទល់ស្រុក និងក្រុងក្នុងខេត្តស្វាយរៀង។ ដោយឡែកគោលដៅដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមមាន ៩គោលដៅផងដែរ ដើម្បីចុះអនុវត្តវិធានការរដ្ឋបាល និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម អនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច របស់រដ្ឋបាលខេត្តស្វាយរៀង ពិសេស ការលក់ដូរ ប្រកបអាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យ អតិថិជន ចូលមកអង្គុយ ឬ ទទួលទាន នៅក្នុងបរិវេណ អាជីវកម្មដ្ឋាន របស់ខ្លួនឡើយ។

លោកអភិបាលស្រុកចន្ទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឱ្យត្រឹមត្រូវ និងបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល  ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីសម្រេច លេខ ០៨៣/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកចន្ទ្រាខេត្តស្វាយរៀង។ ការហាមឃាត់ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការ បម្រាម គោចរ ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម