ព័ត៌មានជាតិ
វត្តដំបូកខ្ពស់បន្តបិទ តាំងពីថ្ងៃ ទី២៤ខែកក្កដារង់ចាំគ្រូពេទ្យចុះយកសំណាកលើកទី២
វត្តដំបូកខ្ពស់ដែលមានទីតាំង ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានបិទខ្ទប់បន្ទាប់ពីរកឃើញព្រះសង្ឃ៣អង្គ និងលោកតាអាចារ្យម្នាក់ឆ្លងជំងឺកូវីដ១៩។
លោកលុក ជ័យ ចៅសង្កាត់បឹងទំពន់២ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី៥ខែសីហានេះថា បើគិតពីថ្ងៃទី២៤ខែកក្កដា រហូតមកដល់ថ្ងៃទី៥ ខែសីហានេះគឺក្រុមគ្រូពេទ្យមិនទាន់អនុញ្ញាតឲឱ្យបើកទ្វារវត្តចេញចូលនៅឡើយទេគឺនៅបន្តបិទខ្ទប់ដដែល។

ហើយមកដល់ថ្ងៃនេះព្រះសង្ឃនិងតាជីដូនជីប្រមាណជាង៨៩អង្គនាក់ កំពុងរងចាំគ្រូពេទ្យមកយកសំណាកជាលើកទី២។
លោក លុក ជ័យ បានបន្ថែមថាកាលពីថ្ងៃទី២៤ខែកក្កដាកន្លងទៅគ្រូពេទ្យបង្អែកខណ្ឌមានជ័យបានសម្រេចបិទខ្ទប់វត្តដំបូកខ្ពស់បន្ទាប់ពីរកឃើញព្រះសង្ឃចំនួន៣អង្គរមានជំងឺកូវីដ១៩រួមទាំងលោកតាអាចារ្យម្នាក់ផងដែរ។

មូលហេតុដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ ឆ្លងដល់ព្រះសង្ឃ និងលោកតាអាចារ្យវត្តដំបូកខ្ពស់នេះគឺពាក់ពន្ធ័និងជនអានាថាម្នាក់ដែលបានស្លាប់នៅក្នុងបរិវេណវត្តហើយព្រះសង្ឃនិងលោកតាអាចារ្យបានទៅរៀបចំពិធីបុណ្យសពព្រោះតែពុំមានញាតិមិត្ត។
លុះដល់ពេលគ្រូពេទ្យមកពិនិត្យសំណាកសពទើបដឹងថាសពមានវិជ្ជមានកូវីដ១៩។ដូច្នេះហើយទើបឆ្លងដល់ព្រះសង្ឃ៣អង្គនិងលោកតាអាចារ្យម្នាក់ផងដែរ ដែលពិនិត្យសំណាកទៅមានវិជ្ជមានកូវីដ១៩និងបញ្ជូនទៅព្យាបាលភ្លាមៗ។ចំណែកវត្តដំបូកខ្ពស់ទាំងមូលត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី២៤ខែកក្កដាមកដល់ថ្ងៃនេះ៕ ដោយៈ នរា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់