ព័ត៌មានជាតិ
សម្ដេចតេជោ បង្ហើបតម្រុយទិញវ៉ាក់សាំង AstraZeneca ពីអង់គ្លេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៥ ខែសីហានេះ បានថ្លែងបង្ហើបពីតម្រុយទិញវ៉ាក់សាំង AstraZeneca ពីចក្រភពអង់គ្លេស ក្នុងពេលដែលកម្ពុជាបានប្រកាស គម្រោងចាក់វ៉ាក់សាំងដូសទី៣ ជូនដល់មន្ត្រីបម្រើសេវាសាធារណជួរមុខ ដែលបំពេញការងារនៅតាមបណ្ដារខេត្តស្ថិតនៅតាមព្រំដែនជាមួយប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីអញ្ជើញទទួលវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ ក្នុងពេលដែលកម្ពុជាបានសម្រេចចាក់ដូសទី ៣ ទៅកាន់ប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ ដូសទី៣ ឬដូសជំរុញបន្ថែម ដល់មន្ត្រីជំនាញជួរមុខ៕


ដោយៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?