ព័ត៌មានជាតិ
ទំនាស់ដីធ្លីនៅស្រុកទឹកឈូ អ្នកភូមិ និងម្ចាស់ដីថ្មីចេញមុខការពាររៀងខ្លួន
(ខេត្តកំពត)៖ ប្រជាពលរដ្ឋប្រមាណ៦០គ្រួសាររស់ក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងផ្ទុះប្រតិកម្មយ៉ាងពុះកញ្រ្ជោល ខណៈមានគេយកគ្រឿងចក្រមកកាយផ្តាច់ផ្លូវត្រង់ចំណុចភ្នំតាអ៊ុយ ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ប្រជាពលរដ្ឋរាប់រយនាក់ដែលមានដីចម្ការស្ថិតក្បែរភូមិសាស្ត្រនោះ បានរៀបរាប់ដូចគ្នាថា រយៈពេលថ្មីៗនេះបុគ្គលម្នាក់ ឈ្មោះ លីង អាយហ័រ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ រស់នៅទីរួមខេត្តកំពត បានមកទិញដីប្រជាពលរដ្ឋនៅទីនេះ រួចហើយបានយកគ្រឿងចក្រមកជីកកាយបំបិទផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់។ ប្រជាជនប្រាប់ថា ផ្លូវដែលឈ្មោះ លីង អាយហ័រ កាយបំបិទនេះគឺជាផ្លូវសាធារណៈដែលពលរដ្ឋក្នុងតំបន់ធ្លាប់ធ្វើដំណើរឆ្លងកាត់ជាយូរមកហើយ។ តំបន់នេះមានផ្លូវចេញចូលតែមួយនេះទេ ដែលអាចឲ្យពួកគេធ្វើដំណើរទៅមក និងដឹកកសិផលចេញពីចម្ការយកទៅលក់ដោះដូរនៅតាមទីផ្សារនានាក្នុងភូមិសាស្ត្រខេត្តកំពត ចុះបើបិទផ្លូវអីញ្ចឹងតើឲ្យពួកគាត់ត្រូវធ្វើចរាចរចេញចូលតាមណាទៅ..?។
ចំពោះករណីឈ្មោះលីង អាយហ័រ យកគ្រឿងចក្រកាយបំបិទផ្លូវនេះ ប្រជាជនដែលចុះតវ៉ាក៏បានធ្វើពាក្យបណ្តឹងអាជ្ញាធរឃុំឲ្យជួយរកដំណោះស្រាយដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ហាក់នៅតែមិនទាន់ឃើញគោលការណ៍ដោះស្រាយនៅឡើយទេ។

ប្រជាពលរដ្ឋក៏សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីដូចបានរៀបរាប់នេះផង។
ទាក់ទិននឹងការចោទប្រកាន់នេះ អ្នកស្រី លីង អាយហ័រ បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អ្នកស្រីពិតជាមានគោលបំណងបិទផ្លូវនៅចំណុចភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ប្រាកដមែន ព្រោះថាដីដែលនៅអមសងខាងផ្លូវនេះជាដីរបស់គាត់បានទិញពីពលរដ្ឋទាំងអស់រួចទៅហើយ ប៉ុន្តែមុននឹងបិទផ្លូវអ្នកស្រីក៏បានធ្វើផ្លូវវៀងមួយទៀតនៅតាមក្រវាត់ព្រំដីរបស់គាត់សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរផងដែរ។
ជុំវិញរឿងរ៉ាវខាងលើ លោក ប្រាក់ សាមឿន មេឃុំស្ទឹងកែវ បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចំពោះបញ្ហាទំនាស់នេះ លោកពិតជាបានទទួលបានបណ្តឹងមែន ហើយលោកនឹងទៅធ្វើការដោះស្រាយនៅវេលាម៉ោង៨ព្រឹកថ្ងៃស្អែក ទី២៥ ខែឆ្នាំដដែល៕
អត្ថបទ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ