ព័ត៌មានជាតិ
យុវតីពីរនាក់ លួចរូបថតទៅបង្កើតហ្វេសប៊ុកបោកលុយគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និង កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បានសហការគ្នាឃាត់ខ្លួនយុវតី២នាក់ ដែលបានលួចរូបថតរបស់គេទៅបង្កើតហ្វេសប៊ុក ដើម្បីបោកលុយគេ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
យុវតីជាជនសង្ស័យវ័យក្មេង២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងស្រាវជ្រាវមុខសញ្ញារួចសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ចុះឃាត់ខ្លួនតាមអំណាចសាលដីកាលេខ២៧៩៣និង២៧៩៤របស់តុលាការខេត្តកំពង់ធំ។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការចុះឃាត់ខ្លួនស្ត្រីជាជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីវេលាម៉ោង១០:១០នាទីនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។
ប្រភពខាងលើបន្តថា កិច្ចប្រតិបត្តិការលើករណីខាងលើនេះ ធ្វើឡើងតាមរយៈកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះចាប់ខ្លួនជនសង្ស័យ២នាក់ ត្រង់ចំណុចខាងលើស្របតាមដីការបស់តុលាការខេត្តកំពង់ធំ។ ជនសង្ស័យទាំង២នាក់មានឈ្មោះ លី សាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះ ពុធ ជាវឌ្ឍនា ហៅសៅ.ចាន់ណាភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយអាវុធហត្ថខេត្តកំពុងធំ ចុះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ២៧៩៣លេខ២៧៩៤ចុះថ្ងៃទី៣ខែសីហាឆ្នាំ២០២១របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពីបទលួចរូបថតទៅបង្កើតគណនីfacebookក្លែងក្លាយ ដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គមfacebook ដែលបានប្រព្រឹត្តកាលពីអំឡុងខែមីនាដល់ខែឧសភាឆ្នាំ២០២១កន្លងទៅ។ ក្រោយឃាត់ខ្លួនស្ត្រីជាជនសង្ស័យទាំង២នាក់ បច្ចុប្បន្នជនសង្ស័យការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំនាំខ្លួនទៅចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី