ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើម ចាក់វ៉ាក់សាំងអាមេរិក Johnson and Johnson ជូនពលរដ្ឋ
(តាកែវ)៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់អាមេរិក តាមយន្តការកូវ៉ាក់ ប្រភេទ Johnson and Johnson ចំនួន៣ម៉ឺនដូស ត្រូវបានយកទៅចាក់ជូនប្រជាពលរដ្ឋ នៅស្រុកកោះអណ្តែត នៃខេត្តតាកែវ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួម ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចបានខិតខំ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ តាម រយ:ការស្វែងរកវ៉ាក់សាំង មកពីបណ្តាប្រទេសនានា យកមកចាក់ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ ដោយឥតគិតថ្លៃ។

លោកអភិបាលបានជម្រាបជូនដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនកុមារ និងយុវវ័យ នឹងមកដល់ខេត្តតាកែវ។ ដូច្នេះសូមអាណាព្យាបាលកុមារ និងយុវវ័យ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាំកូនចៅរបស់ខ្លួន មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
ដោយឡែកតាមការបញ្ជាក់ពី លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានឲ្យដឹងថា រដ្ឋបាលស្រុក បានសហការ ជាមួយការិយាល័យសុខាភិបាលស្រុក រៀបចំទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកកោះអណ្តែត សាលាបឋមសិក្សាកោះអណ្តែត សាលាបឋមសិក្សាក្រពុំឈូក និងសាលាបឋមសិក្សាព្រៃមេលង ដោយដំណើរការចាប់ពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង៤ល្ងាច ដោយប្រជាពលរដ្ឋ ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។

ចំពោះចំនួន នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Johnson and Johnson នេះ ត្រូវបានលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បញ្ជាក់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលបានផ្តល់មកខេត្តតាកែវ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ចំនួន៣ម៉ឺនដូស៕ (ដោយ)៖ វីរៈ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង