ព័ត៌មានជាតិ
អាជ្ញាធរឃាត់ទុកពលករខ្មែរជាច្រើននាក់តាមព្រំដែនថៃជាបណ្តោះអាសន្នមិនទាន់ឱ្យចូលមកកម្ពុជា
ពលករខ្មែរជាច្រើនដែលចង់វិលត្រឡប់មកកម្ពុជាត្រូវបានអាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យធ្វើការឃាត់ទុកជាបណ្តោះអាសន្ននៅទឹកដីថៃដោយមិនទាន់អនុញ្ញាតឱ្យចូលមកកម្ពុជាវិញនោះទេ។
ចំណែកអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីជូនដំណឹងទៅភាគីថៃឱ្យជួយសម្របសម្រួលបងប្អូនពលករខ្មែរដែលមានបំណងចង់វិលចូលប្រទេសកម្ពុជា ត្រូវផ្អាកចូលមកកម្ពុជារយៈពេល២សប្តាហ៍សិន ដែលជាវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចូលក្នុងសហគមន៍។

តាមរយៈផេកហ្វេប៊ុករបស់អគ្គស្នងការនគរបាលជាតិបង្ហោះនៅថ្ងៃទី០៥សីហានេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនពលករនៅប្រទេសថៃ ដែលមានបំណងចង់វិលត្រលប់មកកម្ពុជា សូមផ្អាកមួយរយៈសិន ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ បម្លែងថ្មី Delta ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏មានករណីរកឃើញវីរុសបម្លែងថ្មីប្រភេទ Delta នេះផងដែរ។

លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ បានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់នៅក្នុងស្រុកមានគោល៨កន្លែងដែលកងកម្លាំងឈេរជើងយាមកាមតាមបន្ទាត់ព្រំដែន២៤ម៉ោងលើ២៤ម៉ោង និងមានការចុះល្បាតតាមគោលដៅសំខាន់ៗជាប់ជាប្រចាំដើម្បី ទប់ស្កាត់ការលួចឆ្លងដែនចូលមកកម្ពុជាក្នុងដំណាកាលនៃការបិទខ្ទប់ខេត្តជាប់ព្រំដែន ពិសេសស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានព្រំទល់ជាប់នឹងប្រទេសថៃ។
លោកអភិបាលស្រុកស្តីទី បានឲ្យទៀតថាជាក់ស្តែងនៅថ្ងៃទី៤ ខែសីហា នេះមានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតឱ្យចូលមកកម្ពុជាយើងឡើយ។

លោកបានបន្តថា«ក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ»។
ប្រមុខរាជរដ្ឋាភិបាល បានសម្រេចដាក់ចេញវិធានការបិទខ្ទប់បណ្តារខេត្តជាប់ព្រំដែន ពិសេសព្រំដែននៃព្រះរាជាណាចក្រថៃឡងដ៍រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដារហូតដល់ថ្ងៃទី១២ខែសីហាឆ្នា២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាដែលភាគច្រើនឆ្លងទៅលើបងប្អូនពលករដែលធ្វើដំណើរមកពីប្រទេសថៃ។
គិតដល់ថ្ងៃទី៣ ខែសីហា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីដែលតា ចំនួន២៦០នាក់ស្រី១២៥នាក់ដែលជាពលករមកពីប្រទេសថៃ បុគ្គលិកសុខាភិបាល អ្នកធ្វើដំណើរតាមយន្តហោះនិងប្រជាពលរដ្ឋក្នុងសហគមន៍៕ ដោយៈ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ