ព័ត៌មានជាតិ
គ្មានមន្ត្រីណាម្នាក់ យកលុយពីពលរដ្ឋ ជាថ្នូរនឹងការយកម្ហូបអាហារ ឲ្យអ្នកជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ
មន្ត្រីនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអះអាងថា មិនមានមន្ត្រីនគរបាលណាម្នាក់ យក លុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន ឬសាច់ញ្ញាតិ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិកនោះទេ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរ បាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មាន មិនពិតរបស់គណនីហ្វេសប៊ុកមួយឈ្មោះ ថា Heng Sothea និងព័ត៌មាន សុខភាព កំសាន្ត ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់កងកម្លាំងនគរបាលជាតិ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា បន្ទាប់ពីបានឃើញ ការចុះផ្សាយរបស់គណនីហ្វេសប៊ុក ខាងលើ ថា មានមន្ត្រីយាម នៅច្រកចេញចូលស្តាតអូឡាំពិក ទារលុយពេលយកម្ហូបអាហារ មកឲ្យសាច់ញាត្តិនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ ចុះស្រាវជ្រាវភ្លាមៗដល់ទីតាំង បន្ទាប់ពីធ្វើការសាកសួរលម្អិត បានឲ្យដឹងថា មិនមានមន្ត្រីណាម្នាក់ យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារ មកឲ្យបងប្អូន ឬសាច់ញ្ញាតិ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ។
លោកថា ជាក់ស្តែងដោយសារតែ កម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹង តាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់ របស់ក្រុមគ្រូពេទ្យ ហើយយបុគ្គលដែលផុសព័ត៌មានមិនពិតនោះ ក្នុងគោលបំណងអាក្រក់ ដើម្បីបង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាល២៤ម៉ោង លើ២៤ម៉ោង។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងបន្តទៀតថា បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹង ហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះ យកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលកូវីដ នៅស្តាតអូឡាំពិក ខុសពេលម៉ោង ដែលគ្រូពេទ្យកំណត់ ជាច្រើនលើក ច្រើនសារ និងមិនអនុវត្តតាមការណែនាំ របស់គ្រូពេទ្យ។ ដូច្នេះហើយ ទើបសមត្ថកិច្ចប្រចាំការ តាមច្រកចេញចូល មិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ច ដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយ ខុសពីការពិតចោទប្រកាន់ មកលើសមត្ថកិច្ចទៅវិញ។
អ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រកម្ចាស់គណនីទាំងនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ