ព័ត៌មានជាតិ
មនុស្ស២២នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនយកសំណាក ខណៈចូលទៅផឹកស៊ីនៅភោជនីយដ្ឋាន”តាសេត”
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានធ្វើការឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២២នាក់ និង រថយន្ត ម៉ូតូជាច្រើនគ្រឿង ដើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលជួបប្រមូលផ្តុំគ្នាផឹក នៅភោជនីយដ្ឋាន “តាសេត” ល្មើសនឹងវិធានការសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ ១៩។

ការចុះឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃ ទី០៥ ខែ សីហា ឆ្នាំ២០២១ នៅចំណុច ភោជនីយដ្ឋាន(តាសេត )ដែលស្ថិតនៅ តាមផ្លូវ កែវចិន្តា ក្នុង ក្រុម១ ភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមព័ត៌មាន ឲ្យដឹងថា រថយន្តស៊េរីទំនើបៗ ប្រមាណជា១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុមព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹក នៅខាងក្នុងហាងល្មើសនឹងវិធានការសុខាភិបាល និង សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងនោះមនុស្សប្រុសស្រីចំនួន ២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ឃាត់ទុករួចហៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋានតែម្តង។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេល កើតហេតុ ខណៈពេល ដែលកំពុងតែផឹកស៊ីស្រីញីអូនបងសប្បាយ ក្អាកក្អាយស្រាប់តែ សមត្ថកិច្ច ចុះទៅដល់ ប្រមូលអោយនៅម្តុំតែម្តង។
តាមព័ត៌មានឲ្យដឹងថា នៅក្នុងរថយន្តប្រមាណ១៣គ្រឿង មានរថយន្ត ម៉ាកហ្ស៊ិប ពាក់ស្លាកលេខ ខេមរៈ ភូមិន្ទ០១ .២. ៩៥៥៨មួយគ្រឿង ផងដែរ។ ក្រៅពីនោះបុគ្គលិក ក៏ត្រូវក្រុមគ្រូពេទ្យ យកសំណាក់ផងដែរ។

គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែក សុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្ថិបុគ្គលនិងសង្គមអាច ដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលឲ្យភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាព បុគ្គលនិងសង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងប្រជ្រៀតគ្នាឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩។ ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតអោយអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ៕
ដោយ ៖ ឌីរៀ




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល