Connect with us

ព័ត៌មានជាតិ

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

បានផុស

នៅ

ព្រះសីហនុ ៖ ​ ព័ត៌មាន​បឋម មនុស្ស​ចំនួន​៣​នាក់​រួម​នឹង​រថយន្ត​១​គ្រឿង​ ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ស្ទាក់​និង​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​ចំណុច​ស្ពាន​អូរ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ មាន​ចម្ងាយ​ប្រមាណ​ជិត​១០០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ បន្ទាប់ពី​ពួកគេ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់​ហើយ​បើក​រត់​គេច​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​ណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​លើ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ភ្លាមៗ​នេះ គេ​មិនទាន់​ដឹង​ថា ​ករណី​ផ្ទុះអាវុធ​នេះ បង្កឡើង​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណីនេះ​មិន​ដឹង​ថា​មាន​មនុស្ស​រងរបួស​ឬក៏​អត់​នោះ​ទេ​។

ក្រោយ​បង្កហេតុ​មនុស្ស​ចំនួន​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្នុងចំណោម​នោះ​មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​ជា​ខ្មាន់កាំភ្លើង និង​ជនជាតិ​ចិន​ចំនួន​២​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេលនេះ​ជន​ទាំង​៣​នាក់​រួម​នឹង​រថយន្ត​១​គ្រឿង សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១២ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម