Connect with us

ព័ត៌មានជាតិ

បើកម៉ូតូកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ​

បានផុស

នៅ

បុរស​ម្នាក់សម្រេច​ចិត្ត​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា​ដោយ​បន្សល់ទុក​ម៉ូតូ​កង់​បី​១​គ្រឿង​ រួមទាំង​ស្បែកជើង​មួយគូ​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២១ នៅលើ​ស្ពាន​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បីឥណ្ឌា ឡើងលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ពី​លិចទៅ​កើត ​លុះដល់​ពាក់កណ្ដាល​ស្ពាន​ស្រាប់តែ​បុរស​រូបនោះ​ឈប់​ម៉ូតូ​កង់​បី​ ហើយ​ឈរ​មួយសន្ទុះ​ធំ​ ស្រាប់តែ​ហក់​ឡើងលើ​បង្កាន់ដៃស្ពាន​លោតចុះទៅ​ក្រោមបណ្ដាលឱ្យ​លិច​បាត់​តែម្ដង ​ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​កង់​បី​នោះ​នៅ​កន្លែងកើតហេតុ​រួមទាំង​ស្បែក​ជើងផ្ទាត់​មួយគូ​​។​

ប្រភពព័ត៌មាន​បន្តថា ​ម៉ូតូ​កង់​បី​ឥណ្ឌានោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HZ ៥៨៣២​ និង​លេខ​កូដ​ផា​ស្អាប់​P៤២០៤០​និង​ស្បែង​ផ្ទាត់​១​គូ​ពណ៌​ខៀវ​នៅ​កន្លែងកើតហេតុ​។​

បន្ទាប់ពី​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ចរាចរ​គោលដៅ​ស្ពាន​បាន​មកដល់​កន្លែងកើតហេតុ ​ដើម្បី​យក​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​បងប្អូន​ ឬ​ក្រុមគ្រួសារ​សាច់ញាតិ​ដែល​ស្គាល់​ស្លាក​លេខផា​ស្អាប់​នោះមក​ទទួល​យក​ទៅវិញ​ និង​រង់ចាំ​ទាល់តែ​សព​អណ្តែត​ទឹក​ដើម្បី​ស្រង់​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម