ព័ត៌មានជាតិ
បរិបថកូវីដ១៩ កំពុងផ្ទុះ គ្លីនិកឯកជនណា មិនទទួលព្យាបាលអ្នកជំងឺ នឹងប្រឈមបិទទ្វារហូត
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានបិទគ្លីនិកឯកជនណា ដែលមិនទទួលព្យាបាលអ្នកជំងឺ អំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ គ្រប់មន្ទីរពេទ្យទាំងអស់ត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ១៩ ក្នុងការញែកអ្នកជំងឺ បើសង្ស័យថា អ្នកជំងឺកើតជំងឺកូវីដ១៩។

ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្នុងរយៈការកន្លងមកនេះ មានបាតុភាពកើតឡើងជារឿយៗ ដែលមានអ្នកជំងឹសភាពធ្ងន់ធ្ងរបានទៅរកកន្លែងព្យាបាលនៅតាមសេវាសាធារណៈ(មន្ទីរពេទ្យរដ្ឋ) និងសេវាសុខាភិបាលឯកជន(គ្លីនិក ឯកជន) បែរជាមិនទទួលយកពួកគាត់ព្យាបាល ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អមកលើក្រសួងសុខាភិបាល និងសេចក្ដីថ្លៃថ្នូររបស់គ្រូពេទ្យ។

ដើម្បីឆ្លើយតបទៅនឹងបាតុភាពខាងលើនេះលោករដ្ឋមន្រ្តីបានដាក់ចេញនូវការណែនាំចំនួន៥ ចំណុចដល់ថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវមន្ទីរពេទ្យរដ្ឋ និងឯកជនទាំងអស់ទូទាំងប្រទេសឱ្យអនុវត្ត ដោយផ្ដោតសំខាន់ ត្រូវប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ១៩ ក្នុងការញែកអ្នកជំងឺ ហើយបើសង្ស័យថា អ្នកជំងឺកើតជំងឺកូវីដ១៩។ ក្នុងករណីដែលម្ចាស់មូលដ្ឋានសុខាភិបាលឯកជនណា ដែលមិនអនុវត្តតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការបិទមូលដ្ឋានសុខាភិបាលឯកជននោះ មិនអនុញ្ញាតឱ្យទទួលព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕
អានពិស្តារ៖



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី