Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប កែលម្អ​បឹងពារាំង ឲ្យទៅជាតំបន់ទេសចរណ៍សម្រាប់ការទាក់ទាញ

បានផុស

នៅ

​សមាគម​ទេសចរណ៍​បឹង​ពារាំង​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ដ​សៀមរាប ដោយ​ធ្វើការ​ស្ដារ​បឹង​ធម្មជាតិ​ ​បឹង​ពារាំង​ដែល​ជាប់​បឹង​ទន្លេសាប ដើម្បី​រៀបចំ​ឱ្យ​ទៅជា​តំបន់​ទេសចរ​ណ៍ដ៏​ទាក់ទាញ និង​ដើម្បី​អភិរក្ស​ត្រី​ពូជ​បន្ថែម ខណៈដែល​បឹង​ធម្មជាតិ​មួយ​នេះ មានការ​គោក​ទឹក​នា​រដូវប្រាំង​។​

លោក គង់ មង្គល ប្រធាន​សមាគម​ទេសច​រណ៍​ធម្មជាតិ​បឹង​ពារាំង ស្ថិតនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប លោក​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​០៥​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ថា តំបន់​ទេសចរណ៍​បឹង​ពារាំង បានចាប់​ផ្ដើម​ស្ដារ​យក​អាចម៍ដី​ចេញ​ជា​បណ្ដើរៗ​ហើយ ដើម្បី​កែសម្រួល​បឹង​ធម្មជាតិ​មួយ​នេះ អោយទៅជា​បឹង​អភិរក្ស​ត្រី​ពូជ​ដ៏​សំបូរបែប និង​កែលំអ​ទៅជា​កន្លែង​ទេសចរ​ណ៍ដ៏ស្រស់ស្អាត សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​បន្ថែមទៀត ​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ដថា បឹង​ធម្មជាតិ​មួយ​នេះ មាន​មច្ឆា​ជាតិ និង​សត្វ​ស្លាប​រាប់រយ​ប្រភេទ បាន​នឹង​កំពុង​រស់នៅ​ក្នុង​បឹង​នោះ ខណៈដែល​បច្ចុប្បន្ននេះ​បាន​គោក​រាក់​ទឹក​ខ្លះ​ហើយៗ បណ្ដាលអោយ​មច្ឆា​ជាតិ​រង​ការបាត់បង់​ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់ ។​

លោក​ថា ដោយ​ឃើញ​ស្ថានភាព​បឹង​នោះ​រីង​ទឹកជា​រៀងរាល់ឆ្នាំ លោក​បាន​សុំ​ការអនុញ្ញាត​ច្បាប់​ស្ដារ​យក​អាចម៍ដី​ចេញ​ទំហំ​ជាង​១០០​ហិកតា ជម្រៅ​៤​ម៉ែត្រ ដើម្បី​ធ្វើ​ទីជម្រក​ត្រី​ពូជ​អោយ​រស់នៅក្នុង​បឹង​ច្រើន​នោះ​កាន់តែច្រើន ព្រមទាំង​កែលម្អ​បឹង​នោះ ឲ្យ​ទៅជា​កន្លែង​ទេសចរណ៍​ទាក់​អ្នកទស្សនា​បន្ថែមទៀត ខណៈ​ដែល​បច្ចុប្បន្ន​មាន​អ្នក​ទៅ​ទស្សនា​មាន​តិចតួច ដោយសារ​មិនទាន់​រៀបចំ​អោយបាន​ស្រស់ស្អាត​នៅឡើយ​។​លោក​ថា ក្រោយ​ពេលបឹង​នោះបាន​ស្ដារ​រួចហើយ អាចជា​បឹង​សំបូរ​ទៅដោយ​មច្ឆា​ជាតិ សត្វ​ស្លាប និង​សត្វ​ស្វា​ជាច្រើន​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ដែល​សំបូរ​ទៅ​អេកូ​ទេសចរណ៍ ដែល​អ្នក​ទេសចរណ៍​ទៅ​ទស្សនា​និង​ស្ទូចត្រី​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នោះ ។​ ជាមួយគ្នា​នោះ លោក​នឹង​ប្រមូល​ត្រី​ពូជ​ដាក់ឱ្យ​រស់នៅក្នុង​បឹង​នោះ​ឱ្យបាន​កាន់តែ​ច្រើន ។​

លោក​បន្ថែមថា កាលណា​ភ្ញៀវទេសចរ​ច្រើន ប្រជាពលរដ្ឋ​ក៏ដូចជា​សហគមន៍​ក៏មាន​ចំ​ណូល​ក្នុង​គ្រួសារ​ជាប្រចាំ​ថ្ងៃ​ផងដែរ​។ ​លោក​បន្ដថា គម្រោង​ស្ដារ​បឹង​ធម្មជាតិ​នេះ អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ជីក​ស្ដារ​៣០​ហិកតា​ក្នុង​មួយឆ្នាំ ប៉ុន្ដែ​ជំ​ហ៊ាន​ទី​១ ត្រូវ​ជីក​ស្ដារ​១០​ហិកតា ជម្រៅ​ពី​៤​ម៉ែត្រ​ឡើងទៅ​៨​ម៉ែត្រ ដើម្បី​ជួយ​សង្គ្រោះ​ត្រី​ពូជ​សិន ព្រោះ​ទឹក​បឹង​នេះ មានការ​រីងស្ងួត​នៅ​រដូវប្រាំង ។​

លោក​បាន​បន្ដថា ក្រោយពី​កែលំអ​តំបន់​នេះហើយ នឹង​ធ្វើឱ្យ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ទៅ​ទស្សនា​ជាក់​ជាមិនខាន​។​

លោក គង់ មង្គល បាន​បញ្ជាក់ថា បឹង​ពារាំង គឺជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត តាមរយ​:​ទេសភាព​ព្រៃលិច​ទឹក ហ្វូង​ត្រី​ចម្រុះ ពិសេស​ជាងនេះទៅទៀត​នោះ គឺ​សត្វ​ស្លាប​ទឹក​គ្រប់​ប្រភេទ​ដែល​វា​ហែល​ទឹក​ហោះហើរ​ប្រឡែង​គ្នា​លែង​យ៉ាងរ​ហង្ស​នៅក្នុង​ទឹក​បឹង​នោះ ដែលមាន​ចម្ងាយ​ពី​ទីប្រជុំជន​នៃ​សង្កាត់​ជ្រាវ​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ ។​

លោក​ថា បឹង​ធម្មជាតិ​មួយ​នេះ មាន​ទំហំ​ប្រមាណ​ជាង​២៦០៧​ហិកតា ប៉ុន្តែ​នៅ​រដូវប្រាំង​ផ្ទៃ​ទឹក​បង្រួម​នៅ​សល់​ត្រឹមតែ​ជាង ២២៣​ហិកតា​ប៉ុណ្ណោះ ទើប​សមាគមន៍​ទេ​សចណ៍​មួយ​នេះ សុំ​ការអនុញ្ញាត​ជីក​ស្ដារឡើង​វិញ​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​ត្រី​ពូជ ខណៈដែល​បឹង​ធម្មជាតិ​នេះ ជាប់​មាត់បឹង​ទន្លេសាប​ពី​ខាង​ជើ​ញ​៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម