ព័ត៌មានជាតិ
ការនាំចូលវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនឯកជន នឹងជួយសម្រាលបន្ទុករបស់រដ្ឋ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៦ ខែសីហានេះថា ការនាំចូលវ៉ាក់សាំងកូវីដ១៩ របស់វិស័យឯកជន នឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ ហើយវានឹងអាចជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល កាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយទ្រទ្រង់ថវិការរបស់រដ្ឋាភិបាល ដែលមិនបាច់ចំណាយលើបុគ្គលមានធនធានធូរធារអាចទៅរកសេវាចាក់ដោយបង់ប្រាក់។ កុំឱ្យប្រើវ៉ាក់សាំងជាមួយគ្នាសម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់។
ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ ដែលអនុញ្ញាតឱ្យនាំចូលនោះគឺវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកដោយក្រុមហ៊ុនឯកជនត្រូវប្រតិបត្តិការឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
បើតាមលោកឧកញ៉ា លឹម ហេងរហូតមកដល់ពេលនេះមានក្រុមហ៊ុនជិត ១០ ដែលបានចុះបញ្ជីដាក់ពាក្យស្នើសុំនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោកមិនទាន់មានឈ្មោះក្រុមហ៊ុនផ្លូវការនៅឡើយ ប៉ុន្តែលោកថា ក្រុមហ៊ុនដែលអាចនាំចូលបានគឺជាក្រុមហ៊ុនដែល មានការចុះបញ្ជីរបែបបទនាំចូលបរិក្ខា និងឱសថពេទ្យកន្លងមកដែលមានសិទ្ធិ មិនមែនក្រុមហ៊ុនដែលអត់មានចុះបញ្ជីរនៅក្រសួងសុខាភិបាល អាចនាំចូលបាន។
លោកឧកញ៉ា លឹម ហេងបានឱ្យដឹងថាសភាពាណិជ្ជកម្មកម្ពុជា បានស្នើទៅក្រសួងសុខាភិបាល ជួយអន្តរាគមន៍លើតម្លៃវ៉ាក់សាំង និងការតេស្តរកកូវីដ១៩ ដើម្បីឱ្យមន្ទីរពេទ្យ គ្លីនិក ឬបញ្ជរលក់វ៉ាក់សាំង ត្រូវដាក់តម្លៃច្បាស់លាស់ កុំឱ្យខ្ពស់ហួសហេតុពេក។
លោកថា”ក្នុងនាមសភាពាណិជ្ជកមុ្មកម្ពុជាថ្វីបើឈរនៅខាងក្រុមហ៊ុនមែនក៏ប៉ុន្តែយើងការពារផលប្រយោជន៍រួម ព្រោះនៅពេលដែលក្នុងដំណាក់កាលកូវីដនេះ ប្រជាពលរដ្ឋ អាជីវករកំពុងតែខ្វះខាត ប៉ះពាល់ផ្នែកហិរញ្ញវត្ថុចៀសវាងយើងអត់មានតម្លៃច្បាស់លាស់ គាត់ចូលទៅតេស្តរួចហើយបានចាក់វ៉ាក់សាំង ចាក់វ៉ាក់សាំងរួចហើយបានគិតលុយវាមានបញ្ហាហ្នឹងកើតឡើង ព្រោះអីលឺសូរកន្លងមកមានអ្នកខ្លះយកថ្លៃ”៕
ដោយៈ ឡេង ដេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ