Connect with us

ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៤ និងគ្រឿង​ញៀនជិត៤គីឡូ

បានផុស

នៅ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់​ខ្លួនជនជាតិខ្មែរចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជិត៤គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន​ក្រោមការបញ្ជា​ដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពី​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧ.ទោ ស៊ី ផល្លា លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក សេងឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសម្របសម្រួល ដោយ​លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវ​ជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ០៣គីឡូ និង៤៤៧.៧៩ក្រាម។

ចំពោះករណីនេះ ជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

Sokha Hotels

ព័ត៌មានពេញនិយម