ព័ត៌មានជាតិ
ចំណតរថយន្តក្រុងឆ្លាតវៃ នឹងមានបំពាក់ Wifi ទូATM និងកាមេរ៉ាផងដែរ!
រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមសិក្សា ជាមួយអ្នកជំនាញការជប៉ុន លើគម្រោង «ចំណតរថយន្តក្រុងឆ្លាតវៃ»ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការឲ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជ ធានីភ្នំពេញ។
លោក នួន ផារ័ត្ន ដែលកាលពីថ្ងៃទី៥ ខែសីហា បានធ្វើជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមពិធីចុះហត្ថលេខា លើកំណត់ហេតុកិច្ចប្រជុំ គម្រោងទីក្រុងវៃឆ្លាត ស្តីពី ការរៀបចំ «ចំណតរង់ចាំរថយន្តក្រុងវៃឆ្លាត» ក្នុងរាជធានីភ្នំពេញ និងដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគម្រោងរួម (JCC) លើកទី១ ជាមួយតំណាងក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន និងតំណាងដៃគូជប៉ុន ព្រមទាំងតំណាងមន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង ស្នងការនគរបាលរាជធានីភ្នំពេញ តំណាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីចម្រុះ រដ្ឋបាលរាជធានីភ្នំពេញ។
នៅពេលដែល «ចំណតរថយន្តក្រុងឆ្លាតវៃ» រៀបចំរួចរាល់ គេរំពឹងថា នឹងកាន់តែផ្ដល់ភាពងាយស្រួល ដល់ការរង់ចាំ របស់អ្នកធ្វើដំណើរ តាមរយៈរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ។ អ្វីជាការកត់សម្គាល់ បើតាមរូបភាពមួយសន្លឹក ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញថា «ចំណតរថយន្តក្រុងឆ្លាតវៃ» នេះ គឺពិតជាទំនើបមែនទែន ដោយរួមមាន៖ ការដាក់ Wifi ទូATM កាមេរ៉ាសុវត្ថិភាព និងព័ត៌មាន អំពីចរាចរណ៍ជាដើម៕ (ដោយ)៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-21-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-19-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/04-14-1024x498.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/03-21.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?