ព័ត៌មានជាតិ
ថៅកែ រំលោភកូនឈ្នួលអាយុ១៧ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងករណីចាប់រំលោភកូនឈ្នួលខ្លួនឯង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម ស.ស ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះកើតហេតុជាមួយគ្នា។ នៅក្នុងហេតុការណ៍នោះផងដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរថយន្ត ១គ្រឿង ម៉ាក FORD RANGER ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5652 ។

សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងបន្តថា កាលពីវេលាម៉ោង០០ និង៥០នាទីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោ ដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ពេលនោះជនសង្ស័យ ក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញអោបធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេច។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានហ៊ានរើបម្រះ និងស្រែកឲ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេក ក្នុងបន្ទប់ដេកជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា ។
បន្ទាប់មកជនរងគ្រោះ ក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាកម្លាំងចុះឃាត់ខ្លួន ជនសង្ស័យយកមកធ្វើការសាកសួរបាន នៅវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន។ ដោយឡែកកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី រូបគេក៏ធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែមិនបានសម្រេចនោះទេ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ឃាត់អ្នកបើកបររថយន្តធុនធំ៥នាក់ ដោយសារមានសារធាតុញៀនក្នុងខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ