Connect with us

ព័ត៌មានជាតិ

មន្រ្តី​សុខាភិបាលកម្ពុជា ឆ្លើយ​តប​ ការអំពាវនាវ​​ឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទី៣

បានផុស

នៅ

ភ្នំពេញ៖ លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៦សីហានេះថា ការសម្រេច​ផ្អាកឬមិនផ្អាកក្នុងការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញនេះ គឺអាស្រ័យទៅលើការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលទេ។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវដល់ប្រទេសធំៗពិសេសប្រទេសអ្នកមាន ផ្អាកការចាក់វ៉ាក់សាំងដូសទី៣ដល់ប្រជាជនសិន ដោយទុកវ៉ាក់សាំងសម្រាប់ជួយដល់ប្រទេសក្រីក្រឬមានប្រាក់ចំណូលទាបនៅលើពិភពលោក ដែលកំពុងខ្វះវ៉ាក់សាំងចាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា «ប៉ុន្តែបច្ចុប្បន្ននេះយើងនៅមិនទាន់បានចាក់ដូសទី៣ដល់ប្រជាពលរដ្ឋយើងនៅឡើយទេ»។

នៅក្នុងយុទ្ធនាការចាក់វ៉ា់សាំងដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ កាលពីថ្ងៃទី០១សីហានៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ចំនួន២ដូសរួចហើយ ដើម្បីជួយជំរុញអង់ទីគ័រឬអង្គបក្ខដិបក្ខរបស់អ្នកចាក់កាន់តែល្អប្រសើរថែមទៀត ក្នុងការការពារការឆ្លងជំងឺកូវីដ១៩។

សម្តេចបានបន្តថា ការចាក់ដូសទី៣នេះ គឺយកវ៉ាក់សាំងអាស្ត្រាហ្សេណេកាដោយសម្តេចបានបញ្ជាក់ថាអាចចាក់ដូសទី៣បាន លុះត្រាតែចាក់វ៉ាក់សាំងរួចចាប់ពី៦ខែទៅ១ឆ្នាំ ដោយចាក់លើក្រុមជួរមុខមានប្រមាណ​៥០​ម៉ឺន​ទៅ១លាននាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យបញ្ឈប់​ការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣ រហូតដល់យ៉ាងហោចណាស់ចុងខែកញ្ញា ដើម្បីទុកវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់ប្រទេសក្រីក្រ ឬមានប្រាក់ចំណូលទាប ខណៈប្រទេសធំៗបានត្រៀមចាក់ដូសទី៣ ដើម្បី​ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៦ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម