ព័ត៌មានជាតិ
ផាកពិន័យម្ចាស់ហាង១លានរៀល ខណៈភ្ញៀវមិនត្រូវចូលហូបបន្ត
នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះផាកពិន័យទីតាំងអាហារដ្ឋានលក់បាយមួយកន្លែង ស្ថិតនៅក្បែររង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលល្មើសបម្រាមការហាមឃាត់របស់រដ្ឋបាលខេត្ត ស្តីពីសារាចរណែនាំ គ្រប់អាហារដ្ឋាន ភោជនីដ្ឋានទាំងអស់ក្នុងខេត្តឧត្តរមានជ័យ រាល់ការលក់ដូរត្រូវវិចខ្ចប់ មិនអនុញ្ញាតអោយហូប ចុកនៅទីកន្លែងនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះអនុវត្តច្បាប់នេះ មន្ត្រីជំនាញបានធ្វើការផាកពិន័យម្ចាស់ហាងលក់បាយ ចំនួនមួយលានរៀល និងធ្វើកិច្ចសន្យា បើល្មើសជាលើកទីពីរ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកចំពោះអ្នកដែលចូលហូបអាហារនៅក្នុងអាហារដ្ឋានត្រូវធ្វើកិច្ចសន្យា បើថ្ងៃក្រោយចូលហូបទៀត ត្រូវផាកពិន័យដូចម្ចាស់ហាងដែរ៕
អត្ថបទ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី