Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ ជំនួយជប៉ុនដែលនៅសល់​ជាង ៦០ ម៉ឺនដូស ​នឹងដឹកមកដល់កម្ពុជាយប់នេះ

បានផុស

នៅ

វ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនៅសល់ជាង ៦០​ម៉ឺនដូស ក្នុង​ចំ​ណោម​១ លានដូស នឹងដឹកមកដល់កម្ពុជា នៅម៉ោង ៩ យប់ថ្ងៃទី ០៦ ខែសីហានេះ។ នេះបើតាមការឱ្យដឹងពីស្ថាន​ទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង AstraZeneca ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​មក​ដល់​កម្ពុជា​ជើង​ដំបូង​កាល​ពីថ្ងៃទី ២៣ ខែ​កក្កដា ចំនួន​ប្រមាណ​៣៣​ម៉ឺន​២​ពាន់​ដូ​ស ក្នុងចំណោម​១​លាន​ដូ​សរួចមកហើយ។

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​១​លាន​ដូ​ស​ដល់​កម្ពុជា ដែល​ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

ជំនួយ​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការ​ព្រួយ​បារ​ម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម