Connect with us

ព័ត៌មានជាតិ

អាជ្ញាធរនឹងមិនលើកលែង ចំពោះអាជីវករដែលយកបន្លែមកលក់លើចិញ្ចើមផ្លូវជាតិលេខ១

បានផុស

នៅ

​នៅ​អំឡុង​ដើមខែ​សីហា​នេះ ​គេ​សង្កេតឃើញ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ណែនាំ​ដល់​បងប្អូន​អាជីវករ​បញ្ឈប់​ការយក​បន្លែ​មក​ដាក់លក់​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ ដែល​បង្ក​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​៦​ ខែសីហា​នេះ លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ច្បារអំពៅ​ បានចេញ​បញ្ជាដល់​លោក លោកស្រី​ចៅសង្កាត់​ច្បារអំពៅ​ទី​១ លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​២​ និង​លោកស្រី​ចៅ​សង្កាត់​និរោធ ត្រូវ​បន្ត​ដាក់​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ ពិសេស​ទៅលើ​បងប្អូន​អាជីវករ​លក់​បន្លែ​ដែល​បាន​ដាក់​លក់លើចិញ្ចើម​ផ្លូវជាតិ​លេខ​១​ ចាប់ពី​ភ្លើងស្តុប​មុខ​វត្ត​ច្បារអំពៅ​ រហូតដល់​មុខ​វត្ត​និរោធ​។​ ហើយ​បើ​សិន​ជា​បងប្អូន​អាជីវករ​នៅ​តែបន្ត​លក់​ដោយ​មិន​គោរព​តាម​ការណែនាំ​ពី​អាជ្ញាធរ ​គឺ​ត្រូវ​ចាប់បង្ខំ​ តែ​កុំ​ប្រើ​ហិង្សា​ឲ្យ​សោះ​។​

ទាក់ទិន​ទៅ​នឹង​បទបញ្ជា​របស់លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ ខែសីហា​នេះ លោក​យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ ​បាន​ប្រាប់​ កម្ពុ​ជាថ្មី​ ថា បន្ទាប់ពី​ទទួល​សេចក្តីណែនាំ​របស់លោក​អភិបាល​ខណ្ឌ​រួចមក លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់​ភ្លាមៗ​។​ ពិសេស​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​មុខ​វត្ត​ច្បារអំពៅ​ ដោយ​ពិនិត្យឃើញ​ផ្ទាល់​ គឺមាន​បងប្អូន​អាជីវករ​ដែល​ពុំមែន​រស់នៅក្នុង​មូល​ដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ យកមក​បន្លែ​មក​លក់​លើ​ចិញ្ចើមផ្លូវ​ពិតប្រាកដ​មែន​។ ​ក្នុងនោះ​លោក​ចៅសង្កាត់​បាន​បញ្ជាក់​ទៅ​បងប្អូន​អាជីវក​រថា ចាប់ពី​ថ្ងៃស្អែក​ទៅ​អាជ្ញាធរ​នឹង​ចាប់បង្ខំ លែង​យោគយល់​ទៀតហើយ​។​

គួរ​បញ្ជាក់ថា ចាប់តាំងពី​មានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​ក្នុងអំឡុង​ខែមេសា​បន្ទាប់ពី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដល់​សហគមន៍​មក​ គឺស្រាប់​តែមាន​បងប្អូន​អាជីវករ​ភាគច្រើន​មកពី​ស្រុក​កៀនស្វាយ និង​បណ្តា​ស្រុក​ជាយ​រាជធានី​បាន​ដឹក​បន្លែ​តាម​រ៉ឺ​ម៉ក​មក​ដាក់លក់​លើ​ចិញ្ចើមផ្លូវ​ជា​រៀង​រហូតមក​។​ បើទោះជា​អាជ្ញាធរ​ជូន​ដំណឹង​ដល់​ពួកគាត់​ឲ្យ​ទៅ​លក់​ក្នុង​ផ្សារ​ច្បារអំពៅ​ក៏ដោយ​។ ​ដោយ​ពួកគាត់​តែង​លក់ដូរ​តាម​រ៉ឺ​ម៉ក​ច​ល័ត​នោះ​៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

ព័ត៌មានជាតិ២ ម៉ោង មុន

ពិធីដង្ហែរូបសំណាករំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៤ មានអ្នកចូលរួមច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

សន្តិសុខសង្គម៩ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

Sokha Hotels

ព័ត៌មានពេញនិយម