Connect with us

ព័ត៌មានជាតិ

ក្រុមក្មេងទំនើង ​១៧នាក់​ ដែលល្មើសបម្រាមគោចរ ត្រូវបញ្ជូនទៅតុលាការ

បានផុស

នៅ

ក្រុមក្មេងទំនើងចំនួន​១៧នាក់​ ដែលល្មើសបម្រាមគោចរ និងមានសារធាតុស្រវឹង នៅពេលបើកបរ នៅខណ្ឌជ្រោយចង្វារ​ ដែលសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នោះ ត្រូវបានបញ្ជូនទៅតុលាការ។ លោក​វរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១៧នាក់ ដែលល្មើសបម្រាមគោចរនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោ​ក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនយុវជនប្រុស-ស្រី ចំនួន១៧នាក់ ដែលពួកគេល្មើសបម្រាមគោច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញកាលពីចុងខែកក្កដា ឆ្នាំ២០២១។ 

សូមជម្រាបថា កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្ដម​សេនីយ៍​ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ បានចេញអនុវត្តបម្រាមគោចរ​ និងល្បាត​យ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត បន្ទាប់ពីមានសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះអ្នកល្មើសនឹងបម្រាមគោ ចរ មិនត្រូវបានលើកលែងឡើយ​ ដោយអ្នកល្មើសទូទៅ នឹងត្រូវផាកពិន័យ​ រីឯអ្នកល្មើសធ្ងន់ធ្ងរ​ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕ (ដោយ)៖ ឃួន សុភ័ក្រ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៥ វិនាទី មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម