ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ៖ ការសាងសង់អគាររដ្ឋបាលប៉ុសិ៍្តរដ្ឋបាល ឃុំ សង្កាត់ នៅសល់ប្រមាណ៨០កន្លែងទៀត
ការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានធ្វើឡើងខណអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧ គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក។

មានប្រសាសន៏នៅក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថា ជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះ ក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថា ពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថា ពួកគាត់ធ្វើល្អ និងមិនធ្វើល្អ។
បើតាមសម្ដេចក្រឡាហោម ស ខេង នៅថ្នាក់ឃុំ សង្កាត់ ត្រូវផ្ដោតលើមុខសញ្ញា៤ គឺទី១. មេឃុំ ចៅសង្កាត់ ទី២. ស្មៀនឃុំ ស្មៀនសង្កាត់ ទី៣. ប្រធានប៉ុសិ៍្តនគរបាលរដ្ឋបាល និងទី៤ គឺមេភូមិ។

ដូច្នេះហើយ យើងត្រូវតែយកចិត្តទុកដាក់ឱ្យពួកគាត់ធ្វើការងារបំរើប្រជាពលរដ្ឋឱ្យបានល្អ ដែលទាមទារការផ្ដល់នូវការណែនាំ ទិសដៅ គោលការណ៍ វិធានការនានា និងមធ្យោបាយធ្វើការ ដើម្បីមានលទ្ធភាព ដូចជាបើមិនទាន់មានអគារប៉ុសិ៍្តរដ្ឋបាលទេ យើងត្រូវធ្វើអគារជូនគាត់ ដ្បិតសម័យនេះ មិនអាចធ្វើការក្រោមដើមឈើទៀតបានទេ។
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា បើតាមដឹង បានសាងសង់អគាររដ្ឋបាលប៉ុសិ៍្តរដ្ឋបាលឃុំ សង្កាត់ បានច្រើនហើយ គឺនៅសល់តែប្រមាណ៨០ កន្លែងប៉ុណ្ណោះ ក្នុងចំណោម ១.៦៦៤ ឃុំ សង្កាត់។ យ៉ាងណាសម្ដេចបានគូសបញ្ជាក់ថា កិច្ចការដែលនៅសេសសល់ប្រមាណ៥០ ភាគរយនោះ គឺការសាងសង់អគារដ្ឋបាលសាលាឃុំ សង្កាត់។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានលើកឡើងដែរអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ជាមន្រ្តីស្មៀន ឃុំ សង្កាត់ និងមន្រ្តីកងកម្លាំងនគរបាលនៅមូលដ្ឋាន និងបានបន្ថែមថា អធិការដ្ឋាននគរបាល និងប៉ុសិ៍្តនគរបាលរដ្ឋបាល ក្រសួងក៏នឹងមានការគិតគូរបន្ថែមទៀត ដូចជាការវិភាគក្របខណ្ឌ និងមុខងារឱ្យបានសមស្រប ដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិចឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង។ សម្ដេចទទួលស្គាល់ថា នៅភ្នំពេញនគរបាលប៉ុស្តិ៍មានការខ្វះខាត និងទទួលខុសត្រូវបំពេញការងារច្រើន ដែលទាមទារឱ្យមានការគិតគូឡើងវិញ។
សម្ដេចក្រឡាហោមក៏បានលើកឡើងដែរថា កន្លងមក សម្ដេចក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង ថាតើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ។ ចំណុចនេះសម្ដេចបានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយការស្នើសុំក្របខណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល។ សម្ដេចបន្ថែមថា បញ្ហាដែលកំពុងដោះស្រាយនេះ មិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ
ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្ត ដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាពខ្វះ តែសល់ ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ៕ អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី