ព័ត៌មានជាតិ
រកឃើញអាជីវករផ្សារតាយ៉ាវ ស្រុកមង្គលបូរី ១៦នាក់ វិជ្ជមានកូវីដ១៩
អាជីវករលក់ដូរក្នុងផ្សារ នៅផ្សារមង្គលបូរី (ហៅផ្សារតាយ៉ាវ) ស្ថិតក្នុងភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន១៦នាក់ ក្នុងចំណោមអាជីវករ ៣២៦នាក់ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ ធ្វើតេស្តរកឃើញ មានវិជ្ជមានកូវីដ១៩។
លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងថា ក្រោយមានការចម្លងក្នុងសហគមន៍ នូវជំងឺកូវីដ១៩ អាជ្ញាធរបានសម្រេច បិទខ្ទប់ផ្សារតាយ៉ាវនេះ នៅម៉ោង៥:០០ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ ហើយក្រុមមន្ត្រីសុខាភិបាល បានធ្វើការយកសំណាកធ្វើតេស្តរហ័ស លើអាជីវករលក់ដូរនៅផ្សារនេះ ចំនួន៣២៦នាក់ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ដែលបានចម្លងទៅឪពុកម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ។ ហើយជាបន្តបន្ទាប់នេះ មន្ត្រីសុខាភិបាល កំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះ ឆ្លងរាលដាល ចូលទៅតំបន់ផ្សេងៗទៀត។
ជាមួយគ្នានេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពេលចុះត្រួតពិនិត្យការយកសំណាកបងប្អូនអាជីវករខាងលើ បានមានប្រសាសន៍អំពាវនាវ សូមឱ្យប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរនៅផ្សារតាយ៉ាវ ដែលត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ សូមឱ្យមានការយោគយល់ មានការអត់ធ្មត់ ហើយត្រូវស្តាប់តាមការណែនាំ ជូនដំណឹងផ្លូវការ របស់អាជ្ញាធរដែនដី។
ម្យ៉ាងទៀតត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងការការពារ និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះជំងឺកូវីដ១៩នេះ និងត្រូវបន្តចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋអាជីវករណាដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ទាំងអស់ខាងលើ សូមមកយកសំណាកជាបន្ទាន់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ ហើយចំពោះ បងប្អូនអាជីវករ ដែលបានយកសំណាកលើកទី១ រួចហើយលទ្ធផលអវិជ្ជមាននេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯង នៅផ្ទះរយៈពេល ១៤ថ្ងៃ មុនទៅយកសំណាកលើកទី២៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ