ព័ត៌មានជាតិ
នាយកមូលនិធិជនពិការ ផ្តល់ផ្ទះ១ខ្នងដល់ជនពិការក្រីក្រតាមសហគមន៍ ខណៈកំពុងជួបការលំបាក
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានដឹកនាំប្រតិភូចុះប្រគល់ផ្ទះ១ខ្នងដល់ជនពិការក្រីក្រ តាមសហគមន៍១គ្រួសារនៅខេត្តស្វាយរៀង ខណៈពួកគាត់កំពុងតែជួបការលំបាកខ្លាំងដោយទទួលផលប៉ះពាល់ជីវភាព្រោះតែជំងឺរាតត្បាតកូវីដ១៩នេះតែម្ដង។
កម្មវិធីនេះក៏មានការចូលរួមពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានសាខាមូលនិធិជនពិការខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាននាព្រឹកសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនជនពិការក្នុងខេត្តស្វាយរៀងតាមរយៈរូបលោកផ្ទាល់ ដែលកន្លងមកនេះឯកឧត្តមរដ្ឋមន្រ្តីតែងតែយកចិត្តទុកដល់បងប្អូនជនពិការ ជាក់ស្តែងក្រសួងតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសហការ និងសម្របសម្រួលរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ជនពិការផងដែរ។
លោកបន្តថា ថវិកានៃការសាងសង់ផ្ទះនេះ បានមកពីសប្បុរសជននានាដែលបានបរិច្ចាគថវិកាចូលក្នុងហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ហើយតាមរយៈថវិកាទាំងនេះ មូលនិធិជនពិការបានយកទៅប្រើប្រាស់ជួយដល់ជនពិការក្រីក្រលើកម្មវិធីការងារចំនួន៣រួមមាន៖ ការសាងសង់ផ្ទះ ការផ្តល់ជាអំណោយសប្បុរសធម៌ និងការផ្តល់ប្រាក់កម្ចី។ លោកបន្តថា សម្រាប់ខេត្តស្វាយរៀងនេះ កន្លងមកមូលនិធិជនពិការបានសាងសង់ផ្ទះជូនជនពិការក្រីក្រ ១ខ្នងរួចមកហើយ ចំពោះថ្ងៃនេះដែរមូលនិធិជនពិការបានសាងសង់ផ្ទះ១ខ្នងទៀតដល់គ្រួសាររបស់លោកស្រី ចាន់ សុីណាត ដែលជាជនពិការរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់ទទួលបានទីជម្រកសមរម្យ។

លោកនាយក ក៏បានផ្តាំផ្ញើដល់ជនពិការម្ចាស់ផ្ទះសូមថែរក្សាសុខភាព និងអនុវត្តវិធានការ៣ការពារ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួននិងគ្រួសារពីជំងឺកូវីដ-១៩ និងទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា នៅកន្លែងដែលជិតបំផុតក្នុងមូលដ្ឋានរបស់គាត់។ ជាកិច្ចបញ្ចប់លោកនាយក ក៏បានផ្តល់នូវកញ្ចប់អំណោយសប្បុរសធម៌របស់មូលនិធិជនពិការ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ជូនដល់ជនពិការម្ចាស់ផ្ទះផងដែរ៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង