ព័ត៌មានជាតិ
TOP NEWS៖ សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាបន្ទាន់ ឲ្យរៀបចំចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មន្ត្រីជួរមុខ នៅព្រំដែនកម្ពុជា-ថៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាបន្ទាន់មួយ ទៅកាន់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យរៀបចំការចាក់វ៉ាក់សាំងប្រភេទ Astra Zeneca សម្រាប់ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រីជំនាញ និងកងកម្លាំងជួរមុខ នៅតាមព្រំដែនកម្ពុជា-ថៃ។
យោងតាមសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវអនុវត្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្ដើមពីសប្ដាហ៍ទី២ ក្នុងខែនេះ ឬក៏ខានស្អែក ឬក៏ខានស្អែកមួយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺសម្រាប់ក្រុមមន្ត្រីជួរមុខ នៅព្រំដែនកម្ពុជា-ថៃ គ្រាដែលនឹងមានពលករមកពីថៃជាច្រើននាក់ ត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ហើយមន្ត្រីទាំងនោះ អាចប្រឈមហានិភ័យ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ដូច្នេះត្រូវដឹកបន្ទាន់ នូវ Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុត តាមដែលអាចធ្វើទៅតាម គឺមិនមែនតាមដែលអាចធ្វើទៅបានទេ ត្រូវតែធ្វើឲ្យបាន ព្រោះយើងមានវ៉ាក់សាំង នៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់ Astra Zeneca ដែលចាក់នៅទីនោះ»។
សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា មន្ត្រីជួរមុខពាក់ព័ន្ធ ដែលនៅព្រំដែនកម្ពុជា-ថៃ ប្រហែលមានប្រមាណជា៣ ទៅ៤ម៉ឺននាក់ប៉ុណ្ណោះ ដែលមានចំនួនមិនច្រើននោះទេ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣ ឬដូសជំរុញបន្ថែម ដល់មន្ត្រីជំនាញជួរមុខ។
ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីជំនាញជួរមុខ នៅតាមព្រំដែន នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣មុនគេ ហើយវ៉ាក់សាំងដែលជាជំនួយ របស់ចក្រភពអង់គ្លេសនាពេលនេះ នឹងត្រូវយកទៅយកចាក់។
បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង