Connect with us

ព័ត៌មានជាតិ

ពលករ​រាប់ម៉ឺន​នាក់កកកុញ​តាមព្រំដែន​ថៃ ត្រៀម​​​ដឹក​បញ្ជូន​មក​មណ្ឌល​ចត្តាឡីស័ក​តាម​ខេត្តក្រុង​ខាងក្នុងវិញ

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន តាម​សារ​សំឡេង​​បាន​ដាក់​វិធានការ​ជា​បន្ទាន់​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង ត្រូវ​រៀបចំ​មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។

ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ដល់​កង​ដឹក​ជញ្ជូន​កង​ទ័ព ត្រៀម​រថយន្ត​ដឹក​ជញ្ជូន​ពលករ​ដែល​កំពុង​កកកុញ​ក្នុង​ទឹកដី​ថៃ​ជាង​មួយ​ម៉ឺន​នាក់ ដើម្បី​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​តាម​ខេត្ត​ក្រុង​ដែល​បាន​រៀបចំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “ត្រូវ​រៀបចំ​អ្នកជំងឺដែល​មាន​កម្រិត​ស្រាល​តាម​មណ្ឌល​នានា បញ្ជូន​ទៅ​ចត្តាឡីស័ក ព្យាបាល​​តាម​ផ្ទះ និង​ទុក​ទីតាំង​សម្រាប់​ពលករ​មកពី​តាម​ព្រំដែន និង​មក​ពី​ថៃ”។

តាមការរំពឹងទុក បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា​ថៃ ត្រូវបានបញ្ចប់ ពលករខ្មែរ​ដែលនឹង​វិល​ត្រឡប់​មកពីប្រទេសថៃវិញ នឹងអាចមានការកើនឡើងក្នុងចំនួនដ៏ច្រើន ដែលអាចហួសពីសមត្ថភាព ទទួល​យក​របស់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា​ថែ និងបណ្តា​ខេត្តជាប់នឹង​ខេត្តជាប់ព្រំដែនកម្ពុជា​ថៃ ខណៈដែលមេរោគប្រភេទ Delta ក៏ត្រូវបានបន្តរកឃើញជាបន្តបន្ទាប់ នៅក្នុងចំនួន​កាន់តែច្រើនឡើងនៅក្នុងសហគមន៍ ហើយមេរោគនេះកំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់ តំបន់ផ្សេង​ទៀត ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរាជធានី​ខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគ​ប្រភេទ Delta ក្នុងសហគមន៍។

សម្តេច​តេជោ​បាន​បញ្ជាក់​ថា ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ កម្រិត​ស្រាល ត្រូវ​បង្វែរការធ្វើ​ចត្តាឡីស័កទៅធ្វើនៅតាមផ្ទះរៀងៗខ្លួនវិញ ដើម្បី​ទុក​មណ្ឌល​ចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែល​វិល​ត្រឡប់​មកពីប្រទេសថៃវិញ ដែល​ភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគ​កូវីដ-១៩​ ប្រភេទ Delta។

ប្រមុខ​រដ្ឋាភិបាល ក៏ណែនាំ​ឲ្យ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រឱ្យបានពេញទំហឹង តាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារនិងថវិកា ដើម្បីជួយដល់បណ្តារាជធានី​ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម