Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ឱ្យបញ្ជូនអ្នកនៅមណ្ឌលចត្តាឡីស័កមកផ្ទះវិញ ដើម្បីទុកកន្លែងសម្រាប់ពលរដ្ឋមកពីថៃ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោមានប្រសាសន៍ថា កន្លងមកទាក់ទងទៅនឹងការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ពិសេសប្រភេទដែលតាចូលកម្ពុជា កម្ពុជាបានត្រៀមបង្ការតាមព្រំដែន ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មតចត់ រួមទាំងការធ្វើចត្តាឡីស័ក និងព្យាបាលពលករ និងប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជា ក៏ដូចជាការផ្គត់ផ្គង់ផ្សេងៗដល់ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ​។

សម្ដេចតេជោបញ្ជាក់ថា ​​​​កម្ពុជាមិនមានបំណងនៃការអូសបន្លាយពេលដើម្បីពន្យារនៃការបិទខ្ទប់ខេត្ត និងព្រំដែនទេ ហើយលើសពីនោះ កម្ពុជាមានបំណងបើកទល់ដែនឡើងវិញតាមដែលអាចធ្វើទៅបាន។

សម្ដេចមានប្រសាសន៍ថា ដើម្បីសម្រេចបានបំណងនេះ ទាមទារអភិបាលរាជធានីខេត្តខាងកម្ពុជាត្រូវអនុវត្ត គឺអភិបាលខេត្តរាជធានី ដែលមានពលករត្រឡប់មកវិញ ត្រូវរៀបចំឱ្យច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកកំពុងធ្វើចត្តាឡីស័កដែលមានស្ថានភាពធូរស្រាលនៅតាមមណ្ឌលដែលបានរៀបចំ ឱ្យទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនវិញ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ការធ្វើនេះ ដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់ទទួលប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កតាមព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនោះ។

គួរបញ្ជាក់ថា សម្ដេចតេជោផ្ញើសារពិសេសនៅពេលនេះ ស្របពេលប្រទេសថៃមានការផ្ទុះនៃការឆ្លងមេរោគកូវីដ-១៩ ពិសេសប្រភេទ ដែលតា ស្របពេលប្រជាពលរដ្ឋ និងពលករខ្មែរនៅថៃ កំពុងសម្រុកបវិលត្រឡប់ចូលមកកម្ពុជាវិញ និងត្រូវបានរកឃើញប្រភេទវីរុស ដែលតា លើពួកគេ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម