ព័ត៌មានជាតិ
ស្រុកបូទុមសាគរ ទទួលថវិកា២០លានរៀលពីអ្នកឧកញ៉ា គិត ម៉េង ទុកដោះស្រាយក្នុងបរិបទកូវីដ
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០លានរៀលជូនដល់រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់ប្រើប្រាស់ចាត់ចែងដោស្រាយតាមតម្រូវការ ជួយកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះក្នុងបរិបរទកូវីដ១៩វាយលុកខ្លាំង។
អំណោយឧបត្ថម្ភជាថវិកា២០លានរៀលនេះ ដោយលោក ផុន សុភាព តំណាងក្រុមហ៊ុន Royal Groupប្រចាំនៅខេត្តកោះកុងយកទៅប្រគល់ដល់លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅសាលាស្រុកតែម្តង។

លោក ផុន សុភាព លើកឡើងនៅថ្ងៃទី៦ ខែសីហា ថា ជាការចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ១៩ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ទើបអ្នកឧកញ៉ាចាត់លោកយកថវិកាទាំងនេះមកប្រគល់ជូនរដ្ឋបាលស្រុក ក្នុងគោលបំនងដើម្បីទិញជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗបម្រើដល់តម្រូវការទប់ស្កាត់ដោះស្រាយជំងឺកូវីដបានទាន់ពេលវេលា។
តំណាងអ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថា ថវិកាដែលប្រគល់ទៅរដ្ឋបាលស្រុកនៅពេលនេះ នឹងអាចជួយដោះស្រាយទប់ស្កាត់ជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធិភាព ដោយកាត់ផ្តាច់អត្រាចម្លងមេរោគកូវីដទៅពលរដ្ឋបន្តទៀត។

លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ដែលផ្តល់ថវិកា២០លានរៀល ព្រមទាំងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក គ្រាជួបវិបត្តិជំងឺកូវីដ១៩។
ថវិកាដែលទទួលបាន គឺលោកអភិបាលស្រុក គ្រោងទិញជាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ធ្វើឡដុតកាកសំណល់ និងមួយចំនួនទៀតទុកចាត់ចែងរាល់ការចំណាយនានាផងដែរ។

បច្ចុប្បន្ន រដ្ឋបាលស្រុកបូទុមសាគរ កំពុងសម្របសម្រួលជាមួយគ្រូពេទ្យយោធាក្នុងការផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំពោះប្រជាពលរដ្ឋជិត១៣០០នាក់ដែលពុំទាន់បានចាក់វ៉ាក់សាំង ព្រោះតែពួកគាត់ជាប់ធ្វើចត្តាឡីស័ក ឬទៅចេញទៅនេសាទសមុទ្រជាច្រើនខែទើបត្រឡប់មកផ្ទះវិញ។

លោក ហាក់ ឡេង អះអាងដែរថា ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសទី១ មកពីស្រុកបូទុមសាគរ ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកគិរីសាគរ រីឯមណ្ឌលចាក់វ៉ាក់សាំងស្ថិតនៅក្នុង សាលាបឋមសិក្សាអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ក្រោយការអាជ្ញាធរប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទាំងនោះ។
ដោយយុទ្ធនាការចាក់វ៉ាក់សាំងវគ្គទី៣ ប្រព្រឹត្តទៅ៣ថ្ងៃចាប់ពីថ្ងៃទី៦ សីហា ដល់ថ្ងៃទី៨ ខែសីហាជូនប្រជាពលរដ្ឋប្រមាណជិត១.៣០០នាក់ តាំងពីម៉ោង៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ សីហានេះ មានប្រជាពលរដ្ឋ៧៣៩នាក់ហើយដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះស្រ្តី៣២២នាក់ ក៏មានពលរដ្ឋដែលមកចាក់ដូសទី២ដែរចំនួន២១នាក់៕
អត្តបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ