ព័ត៌មានជាតិ
ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទត្រូវបានបង្ក្រាបនៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង
បាត់ដំបង ៖ សមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះបង្ក្រាបនិងបានដកហូតនូវឧបករណ៍នេសាទជាច្រើនដែលឈ្មួញលួចដាក់ក្នុងតំបន់ហាមឃាត់អតីតឡូត៍នេសាទតំបន់បឹងទន្លេសាបខេត្តបាត់ដំបង។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់នៃអធិការស្រុកឯកភ្នំរួមជាមួយនឹងមន្ត្រីផ្នែករដ្ឋបាលជលផលបាត់ដំបងផង។
ការអនុវត្តច្បាប់ក្នុងរដូវកាលថ្មីនេះដែរ កម្លាំងចម្រុះចុះពិនិត្យបង្ក្រាបលើគោលដៅ៣ចំណុចក្នុងនោះមួយកន្លែងបង្ក្រាបត្រង់ចំណុចអតីតឡូតិ៍នេសាទលេខ៨,លេខ៩,លេខ១០និងអតីតឡូត៍នេសាទលេខ១២ឋិតនៅក្នុងឃុំព្រៃចាស់ស្រុកឯកភ្នំភូមិសាស្ត្រខេត្តបាត់ដំបង។
វត្ថុតាងល្មើសដែលសមត្ថកិច្ចនិងមន្ត្រីជំនាញដកហូតបានរួមមាន សាច់មងប្រវែង១៧០០ម៉ែត្រ,ឡុកចាប់ត្រីចំនួន១៧០០ឡុក,បង្គោលចងភ្ជាប់សាច់មងចំនួន១៩៥ដើមត្រូវកាប់បំផ្លាញចោលនៅហ្នឹងកន្លែង,ឧបករណ៍អ៊ុយចំនួន២៩៥វង់បានរក្សាទុកនៅសង្កាត់នេសាទបាក់ព្រាក្នុងនោះក៏បានលែងត្រីចំរុះចំនួន៣៧គីឡូក្រាមផងដែរ៕
ដោយ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ