Connect with us

ព័ត៌មានជាតិ

ពលរដ្ឋអនុវត្តចត្តាឡីស័ក​ចំនួន ៣១គ្រួសារ​នៅស្រុកកោះកុង ទទួលបានការឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

បានផុស

នៅ

ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បាននាំយកអំណោយជាថវិកា និងស្បៀងអាហារគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្គត់ផ្គង់តាមតម្រូវប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៣១គ្រួសារកំពុងធ្វើចត្តាឡីស័កនៅស្រុកកោះកុង ខេត្តកោះកុង។

តំណាងឯកឧត្តម ហ៊ុន ម៉ាណែត គឺឯកឧត្តម តាំង សាមឿន ប្រធានគណប្រតិភូ ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះថា ការផ្តល់ជូនអំណោយដ៏ថ្លៃថ្លា គឺផ្តួចផ្តើមឡើងពីសំណាក់ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណ:កម្មការប្រឆាំងកូវីដ-១៩ប្រចាំខេត្តកោះកុង ព្រោះតែមើលឃើញទុក្ខលំបាក ព្រមទាំងជីវភាពខ្វះខាតរបស់ពលរដ្ឋមូលដ្ឋានក្នុងបរិបទរីករាលដាលជំងឺកូវីដក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម តាំង សាមឿន គូសបញ្ជាក់ទៀតថា ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី បាននឹងកំពុងគិតគូរជាខ្លាំងលើកិច្ចការជួយឧបត្តម្ភដល់បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលជំងឹកូវីដ ក៏ដូចជាអនុវត្តការធ្វើចត្តាឡឺស័កនៅតាមខ្នងផ្ទ ឬមណ្ឌលព្យាបាលនានាទាំងនៅខេត្តកោះកុង និងបណ្តារាជធានីខេត្តដ៏ទៃទៀតផងដែរ។

តំណាងក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ក៏ពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានមូលនិធិ ក៍ដូចជាឯកឧត្តម ហ៊ុន ម៉ាណែត សូមចូលរួមលើកទឹកចិត្ត និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំស្រុកកោះកុង នូវស្មារតីទទួលខុសត្រូវខ្ពស់ និងតួនាទីភារកិច្ចចំពោះមុខ ដើម្បីបម្រើប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល លើដំណើរការប្រយុទ្ធប្រឆាំងរីករាលដាលនៃជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលនូវអំណោយរបស់ក្រុមការងារមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩រួច គឺលោក ជា សូវី អភិបាលស្រុកកោះកុង បានសម្តែងនូវអំណរគុណយ៉ាងជ្រោលជ្រៅចំពោះទឹកចិត្តសប្បុរស ធម៌របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាពិសេស លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិដោយផ្ទាល់ ដែលយកចិត្តទុកដាក់ខ្ពស់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការមើលឃើញពីទុកលំបាក និងបញ្ហាប្រឈម នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរដ្ឋបាលស្រុកកំពុងជួបប្រទះ ជាក់ស្តែកពេលនេះមានបងប្អូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល និងធ្វើចាក្តាឡីស័ក ពីជំងឺកូវីដ-១៩ ៣១ គ្រួសារ ដែលធ្វើអោយរដ្ឋបាលស្រុកកំពុងខ្វះខាតសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្គត់ផ្គង់ជាប្រចាំថ្ងៃ។

គួរជម្រាបថា ស្រុកកោះកុង ក៏ទទួលរងគ្រោះដោយសារតែការរីករាលត្បាតជំងឺកូវីដខ្លាំងណាស់ ត្បិតមូល​ដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋមួយភាគធំស្ថិតនៅដែនកោះក៏ពិតមែន តែទោះយ៉ាងណាអាជ្ញាធរខេត្តស្រុក និងអ្នកពាក់ព័ន្ធផ្តោតការទប់ស្កាត់ និងដោះស្រាយជាបន្តបន្ទាប់តាមរយៈធ្វើតេស្តស្វែងរកជំងឺកូវីដទៅមនុស្សដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល។

ទន្ទឹមនោះ អាជ្ញាធរសមត្ថកិច្ចមន្រ្តីជំនាញ បានតម្រូវឱ្យមនុស្សចំណូលក្រៅមកមូលដ្ឋានធ្វើចត្តាឡីស័កតាមការកំណត់របស់វិធានការសុខាភិបាល បូករួមសម្របសម្រួលចាក់វ៉ាក់សាំងជូនពួកគាត់បានគ្រប់ៗគ្នាទៀត​ផង៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម