Connect with us

ព័ត៌មានជាតិ

ការប្រើប្រាស់គ្រឿងយន្តកសិ​កម្ម​នៅកម្ពុជាមាន​ការកើនឡើង​តែប្រឈមបញ្ហាមួយចំនួន

បានផុស

នៅ

បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងយន្តកសិកម្មបានកើនឡើងជិត១០ម៉ឺនគ្រឿងនៅទូទាំងប្រទេស។ប៉ុន្តែមានបញ្ហាប្រឈមមួយចំនួនដោយសារកសិករមួយចំនួនប្រើប្រាស់មិនបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ ថវិកានិងពេលវេលា សម្រាប់ធ្វើការជួសជុល ការផលិតនិងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថាក្នុងទិសដៅជំរុញផលិតភាពអនុវិស័យដំណាំឱ្យកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព ការបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មកសិកម្ម គឺភារកិច្ចអាទិភាពមួយដែលក្រសួងកសិកម្ម ក្នុងការជំរុញធ្វើទំនើបកម្មកសិកម្មកម្ពុជា ដែលបាននិងកំពុងគិតគូ យកចិត្តទុកដាក់ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ចំណេញពេល កាត់បន្ថយពលកម្ម ជំរុញល្បឿនផលិតកម្មកសិកម្ម តាមរយ:ការប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ភ្ជួររាស់ ដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូត កាត់ បោកបែន សម្ងួត កិនស្រូវ និងកែច្នៃកសិផល។

លោករដ្ឋមន្ត្រីបានបន្តថាបច្ចុប្បន្ន ក្រសួងបានសង្កេត ឃើញថាទាំងកសិករខ្នាតតូច មធ្យម និងក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មភាគច្រើនបាន យល់ច្បាស់អំពីសារៈសំខាន់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្ម លើផ្ទៃដីដែលមានវិសាលភាពល្វឹងល្វើយរបស់ពួកគាត់ ស្របពេលកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មផងនោះ ធ្វើឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍ និងគ្រឿងយន្តកសិកម្មមានការរីក ចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក រដ្ឋមន្ត្រីបានលើកឡើងពីរបាយការណ៍ឆ្នាំ២០២០មកបញ្ជាក់ថាតាមស្ថិតិការងារភ្ជួររាស់ដីដាំដុះដំណាំស្រូវទូទាំងប្រទេសសម្រេចបានចំនួន ៣ ៧៧៨ ៣៤០ហត ក្នុងនោះផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មមានចំនួន ៣ ៧៤៦ ៦៨៩ហត ស្មើ៩៩,១៦% នៃផ្ទៃដីភ្ជួររាស់សរុប។

ដោយឡែកផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានឱ្យដឹងថាស្ថិតិឧបករណ៍ និងគ្រឿងយន្តកសិកម្មទូទាំងប្រទេសមានប្រមាសណជិត១០ម៉ឺនគ្រឿក្នុងនោះ ត្រាក់ទ័រ ៣២ ០៩៤គ្រឿង គោយន្ត ៤៩៨ ១១៩គ្រឿង ម៉ាស៊ីនច្រូតស្រូវ ៦ ៧៩២គ្រឿង ម៉ាស៊ីនបូមទឹក ៤០២ ៧៩៦គ្រឿង ម៉ាស៊ីនបោកស្រូវ ១២ ៥២៥ គ្រឿង និងម៉ាស៊ីនកិនស្រូវ ៤២ ៩៥៤គ្រឿង។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបន្តទៀតថាជាមួយនឹងកំណើននៃការប្រើប្រាស់នេះ ជាលក្ខណបច្ចេកទេសសង្កេតឃើញមានបញ្ហាមួយចំនួនបាននិងកំពុងកើតឡើងក្នុងមជ្ឈដ្ឋានកសិករដែលកំពុងប្រើប្រាស់គ្រឿងយន្តទាំងនោះដូចជា៖ ការប្រើប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការមើលថែរក្សា ជួសជុល ការយល់ដឹងអំពីមុខងាររបស់គ្រឿងយន្ត។

កត្តាទាំងអស់នេះគឺជាដើមចមដ៏សំខាន់ធ្វើឱ្យគ្រឿងយន្តងាយរងការខូចខាតមុនអាយុកាលកំណត់ ខាតបង់ថវិកាសម្រាប់ធ្វើការជួសជុល ខាតបង់ពេលវេលាក្នុងការជួសជុល ខាតបង់ពេល វេលាក្នុងផលិតកម្ម និងបង្កើនការចំណាយ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់ដើមទុនផលិតជារួម។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ និងក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការចំណាយមិនសមស្របរបស់ប្រជាកសិករ និងដើម្បីឱ្យការប្រើប្រាស់គ្រឿងយន្តកសិកម្មមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសលោករដ្ឋមន្ត្រីបានបន្ថែមថា នាយកដ្ឋានវិស្វកម្មកសិកម្ម ដោយទទួលបានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ និងការថែទាំឧបករណ៍ និងគ្រឿងយន្តកសិកម្ម “ជូនដល់មន្ត្រីបច្ចេកទេស កសិករ និងអ្នកប្រើប្រាស់គ្រឿងយន្តកសិកម្មនៅតាមបណ្តាខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃគ្រឿងយន្តកសិកម្ម ការថែរក្សា ការប្រើប្រាស់ ការជួសជុលបឋម៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា២ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម