Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងចាក់វ៉ាក់សាំងដូស ទី៣ជូនក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការនៅខេត្តជាប់ព្រំដែនកម្ពុជា-​ថៃ នៅថ្ងៃស្អែក​

បានផុស

នៅ

​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​(​គ​.​វ​.​ក​-១៩) បានឱ្យដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​នឹង​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩អា​ស្ត្រា​ហ្សេ​នី​កាដូ​ស​ជម្រុញ ឬដូ​ស​ទី​៣ សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬ ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន​ដល់​មន្ត្រីរាជការ​នៅ​ខេត្តចំនួន​០៧​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ចាប់ពី​ថ្ងៃទី​០៨​ខែសីហា​ឆ្នាំ​២០២១​ស្អែក​នេះ​តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១ លោកស្រី​បាន​បន្តថា​« យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​(​គ​វ​ភ​-១៩) នឹង​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩(​អា​ស្ត្រា​ហ្សេ​នី​កា​) ដូ​ស​ជម្រុញ ឬ​ស​ទី​៣សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​( ទាំង​រដ្ឋ និង​ឯកជន )​ដល់​មន្ត្រី​រាជការ​នៅ​ខេត្តចំនួន​០៧ (​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់ និង​ខេត្តព្រះវិហារ​) មន្ត្រី​ជាប់កិច្ចសន្យា កងទ័ព​គ្រួសារ​កងទ័ព នគរបាល និង​អតីតយុទ្ធជន ដោយ​ការចាក់​វ៉ាក់​សាំង​ដូ​ស​ជម្រុញ ឬ​ដូ​ស​ទី​៣ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ តទៅ​»​។​

លោកស្រី​បាន​ស្នើឱ្យអភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ទាំង​៧​ត្រូវ ធ្វើ​សេចក្តីជូនដំណឹង និង​រៀបចំ​ទីតាំងរួមទាំង​ត្រៀម​ក្រុមគ្រូពេទ្យ​ឱ្យបាន​រួចរាល់​បាន​ទាន់ពេលវេលា​ដើម្បី​ចាក់​វ៉ាក់សាំង​ដែល​នឹង​ទៅដល់ ទីតាំង​ខេត្ត​ទាំង​៧ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេសប្រភេទ Delta ដែល​អាច​ឆ្លង​នៅ​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំប្រសិនបើ​យើងទាំងអស់គ្នា​មិន​ទប់ស្កាត់​ទេនោះ​។​

ទន្ទឹមនឹងនេះ លោកស្រីបាន​ណែនាំ​ដល់​បងប្អូនបន្ត​អនុវត្តវិធានការ​ការពារ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោនាយក​រដ្ឋមន្ត្រីឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន ” ៣​ការពារ “ (​ពាក់​ម៉ាស់ លាងដៃ​ឱ្យញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង “ ៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កាន់​កន្លែង​បិត​ជិត​គ្មាន ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) ព្រមទាំង​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូ​វីដ​-១៩ នៅពេល​ដល់​វេន​លោកអ្នកនៅតាម​ទីតាំង និង​ពេលវេលា​ដែល​នឹង​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​ទាំង​០៧​ខាងលើ​។​

លោកស្រី​បាន​បញ្ជាក់ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋមាន​ចម្ងល់​ពាក់ព័ន្ធ​ទៅនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា​) ដូ​ស​ជម្រុញ ឬ​ដូ​ស​ទី​៣ សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​ខាងក្រោម​៖​

ក​-ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ /​លេខាធិការដ្ឋាន​ ០១២ ៩០៤ ៣៨៥​

ខ​-​ក្រុមការងារ​ចុះឈ្មោះ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​៖០១២ ៨៩៧០៤៣, ០៨៩ ៩៨០ ៦៦៦​និង​០៨៥ ៧៧៧ ០៥៦

គ​-​ក្រុមការងារ​សុវត្ថិភាព​វ៉ាក់សាំង និង​ប្រាស្រ័យ​ទាក់ទង​វ៉ាក់សាំង​៖ ០១២ ៨៨៧ ៣៨៧,០១២ ៨៣៦ ៨៦៨.,០១២ ៧៧៧ ៧៦០,០១២ ៨៦៨ ៦៨០​ និង​០១២ ៨៩១ ៥២៧​។​

គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​តាមរយៈ​សា​ជា​សំ​ឡេង​បានដាក់​បទបញ្ជា​ឱ្យ​លោកស្រី​ ឱ វណ្ណឌី​ន ប​ញ្ជូន​វ៉ាក់សាំងអា​ស្ត្រា​ហ្ស​ណេ​កា ​ទៅ​ចាក់​ជូន​ក្រុម​ជួរមុខ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​បំប្លែង​ខ្លួន​ថ្មី ​ដែល​តា​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​កម្ពុជា​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម