Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងសហការជាមួយថៃ បន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឲ្យដឹងថា កម្ពុជា​នឹង​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស ទៅប្រទេសថៃ ដើម្បីបន្តពន្យារលិខិតធ្វើដំណើរ និងបណ្ណការងារពលករធ្វើការនៅក្រៅប្រទេ​ស ជូន​ពលករ ឲ្យ បន្តការងារដោយស្របច្បាប់ និងសុវត្ថិភាព។

ការលើកឡើងរបស់លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ បាន​ធ្វើ​ឡើង​ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ផ្ដល់ភាពស្របច្បាប់ជូន​ពលករខ្មែរ​នៅប្រ​ទេស​ថៃ នៅទីស្តីការក្រសួង​។

លោក​រដ្ឋមន្ត្រី បានបន្តថា ការងារនេះ កម្ពុជានឹងសហការជាមួ​យសមភាគីថៃ ដើម្បីធ្វើយ៉ាងណាឲ្យ​ពលករ​ខ្មែរ​ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបាននូវការគាំ​ពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍​ផ្សេងៗដូចពលករដ៏ទៃទៀតដែរ​។

កម្ពុជា‑ថៃ បានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែម​ទៀតចំពោះពលករដែលបាន​បញ្ជូន​តាម​រយៈ​អនុស្សរណៈ​នៃ​ការយោគយល់គ្នាហើយត្រូវបញ្ចប់កិច្ចសន្យា​ការងាររយៈពេល៤ឆ្នាំ​ ចាប់ពីថ្ងៃទី​​១​​ខែ​វិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ ​អាចគ្រប់គ្រងបានដោយពុំ​ចាំបាច់ធ្វើមាតុ​ភូមិ​និវត្តន៍ មកកម្ពុជាវិញ។ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យា​ការងារបន្តរយៈពេលពីរឆ្នាំហើយ ពលករ​ទាំងនោះ​នឹងត្រូវត្រឡប់មកកម្ពុជាវិញ​ ដោយមិន​អនុញ្ញាត​ឲ្យបន្តកិច្ចសន្យាទៀតទេ។

សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ​​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ក្រុម​ការងារ​អន្តរក្រ​សួង​ ចំនួន៣៦០​នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បី​ចុះទៅធ្វើលិខិត​បញ្ជាក់​អត្តសញ្ញាណ​ជួន​ដល់​ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ​ឲ្យមានភាព​ស្របច្បាប់ ខណៈបច្ចុប្បន្នមាន​ពលករ​កម្ពុជា កំពុងធ្វើការ និងស្នាក់ប្រទេសថៃ ប្រមាណជាង១លាននាក់៕

អត្ថបទ ៖ សំអឿន
 
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៨ នាទីutes មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ១ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម