Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន កោតសសើរ និងលើកទឹកចិត្តដល់រដ្ឋបាលដែលបានសហការគ្នា ទទួលពលករបានល្អពេលត្រឡប់មកដល់លំនៅដ្ឋានវិញ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានថ្លែងនូវការកោតសសើរ និងលើកទឹកចិត្តដល់រដ្ឋបាលដែលបានសហការគ្នា ទទួលពលករបានល្អពេលត្រឡប់មកដល់លំនៅដ្ឋានវិញ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះខណៈអំណោយសង្គ្រោះ ជាស្បៀង ម៉ាស អាល់កុល និងសម្ភារៈមួយចំនួនទៀត យកទៅផ្តល់ជូន​អាជ្ញាធរខណ្ឌដង្កោ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើរបស់ម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើសារជាសម្លេងកាលពីរសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលសារនេះបានផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។

នៅក្នុងខ្លឹមសារជាសម្លេងដដែលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខណ្ឌដង្កោចំពោះការងារកន្លងមក និងសូមលើកទឹកចតិត្តឲ្យរដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករខណៈដែលបងប្អូនយើង ត្រូវបានក្រុមការងាររថយន្តកងទ័ពដឹកមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យបងប្អូនបានបន្តចូលធ្វើចត្តាឡីស័ក្តនៅតាមមណ្ឌលនៃខេត្ត ស្រុក ក៏ដូចជាធ្វើចត្តាឡីស័ក្តនៅតាមផ្ទះផង ។

លោកជំទាវក៏បានបន្តទៀតថា៖ ទន្ទឹមនឹងនេះយើងត្រូវតែជួយសហការធ្វើកិច្ចការនេះ ឲ្យបានល្អ ដែលទាក់ទងនឹងការទទួលខុសត្រូវទាំងខាងស្មារតី ខាងអប់រំ និងខាងសម្ភារៈអ្វីដែលយើងអាចជួយបានតាមលទ្ធភាព តែបើយើងខ្វះលទ្ធភាព យើងត្រូវជំរាបជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បីបានជ្រាបក្នុងការត្រៀមរៀបចំទទួល និងដោះស្រាយស្បៀងជូនពលកររបស់យើង ។

កន្លងមករាជរដ្ឋាភិបាលក៏បានផ្តល់នូវស្បៀង និងជំនួយសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោ តាមរយៈ រដ្ឋបាលសាលារជធានីភ្នំពេញផងដែរ ។ ដោយឡែកថ្ងៃនេះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សប្បុរជនមកជូនដល់រដ្ឋបាលខណ្ឌដង្កោ គណបក្សខណ្ឌដង្កោ និងសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដង្កោ រួមមាន ៖ ទឹកសុទ្ធ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ម៉ាស់ អាល់កុល និងអាវពេទ្យ រួមជាមួយនឹងថវិកាមួយចំនួន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម