ព័ត៌មានជាតិ
លោកអភិបាលស្រុកស្វាយជ្រំ៖ ជនណាដែលបំពានបម្រាមវិធានការ ត្រូវផាកពិន័យពី១លានរៀល ដល់៥លានរៀន
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោក ហែម សារិទ្ធ អភិបាលស្រុក ស្វាយជ្រំ និង ជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបន្តចុះដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសេចក្តីសម្រេច លេខ០៨៣/២១ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមគោលដៅទាំង២៦ គោលដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបាន មានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីរដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ដែលមាន រយៈពេល១៤ថ្ងៃ នៅនៅក្នុងស្រុកស្វាយជ្រំ មានគោលដៅសរុបចំនួន២៥គោលដៅ ក្នុងនោះ គោលដៅឃុំជាប់ព្រំដែនកម្ពុជា-វៀតណាម មាន៥គោលដៅគោលដៅ ឃុំជាប់ព្រំប្រទល់ស្រុក និង ក្រុងក្នុងខេត្តចំនួន៧គោលដៅ ដោយឡែកក្រៅពីនេះ គឺមានក្រុមចល័តដើម្បី ចុះអនុវត្ត វិធានការរដ្ឋបាល និង ធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តតាម ខ្លឹមសារសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងពិសេស ការលក់ដូរ ប្រកបអាជីវកម្ម គ្រប់ប្រភេទ អនុញ្ញាតត្រឹមតែការវេចខ្ចប់តែប៉ុណ្ណោះដោយមិនអនុញ្ញាតឱ្យ អតិថិជន ចូលមកអង្គុយ ឬទទួលទាននៅក្នុងបរិវេណ របស់ខ្លួនឡើយ។
សូមបញ្ជាក់ថា ការហាមឃាត់ការជួបជុំ ការលក់ដូរ និងសេពគ្រឿងស្រវឹង ត្រូវអនុវត្តតាម វិធានការបម្រាមគោចរ ( ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី ) ចំពោះបុគ្គលណា ដែលល្មើសបម្រាមនៃវិធានការរដ្ឋបាលខេត្តខាងលើ នឹងត្រូវធ្វើការផាកពិន័យតាមវិធានការ រដ្ឋបាល និង សុខាភិបាល ពី១លានរៀល ដល់៥លានរៀលផងដែរ។
លោកអភិបាលស្រុកស្វាយជ្រំ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើគ្មានការចាំ បាច់សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរ ត្រូវមានលិខិតស្នាមបញ្ជាក់ពីអង្គភាពស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឲ្យត្រឹមត្រូវ និង បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជាតាមរយៈ ការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ ក្រសួងសុខាភិបាលជាពិសេសការរក្សាអនាម័យលាងដៃឲ្យស្អាតពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ភក្ដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?