Connect with us

ព័ត៌មានជាតិ

ការដ្ឋាន​១​កន្លែង​សាងសង់​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​បាក់​ទាំងស្រុង និង​​មាន​ស្រី្ដម្នាក់​រង​របួសធ្ងន់​​

បានផុស

នៅ

​ការដ្ឋាន​សំណង់​១​កន្លែង​ សាងសង់​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​បាក់​ប្លង់​សេ​អគារ​កំពុង​សាងសង់ ស្រះ​សួ​គ៍ ខ្ទេចខ្ទី​អស់​ក្នុង​នោះ​មាន​របួស​ស្រី​ធ្ងន់​ម្នាក់​។​ ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​១០:១០​នាទី​ព្រឹក ថ្ងៃទី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១ ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា​ ម្ចាស់​អគារ​មានឈ្មោះ ​យឹម គឹម​អៀង អាយុ​៤០​ឆ្នាំ​ ភេទប្រុស​ ជនជាតិខ្មែរ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ កណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​យ​មានជ័យ មុខរបរ​លក់​ខុន​ដូរ​អគារ​កំពុង​សាងសង់​ ដែល​មាន​ទទឹង​១២​ម៉ែត្រ បណ្តោយ​១៦​ម៉ែត្រ​។​

លោក​វរសេនីយ៍ឯក​ សៅ សារឿន បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​នៅ​ពេល​កំពុង​សាងសង់​ស្រាប់តែ​ប្លង់​សេ​កំពុង​សាងសង់​ចាក់​ជាន់​ទី​១​ បាក់​ធ្លាក់​មក​ក្រោម​ទាំង​ផ្ទាំង ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ម្នាក់ ឈ្មោះ​នី ស្រី​និ​ច អាយុ​១៩​ឆ្នាំ​ ភេទ​ស្រី ជនជាតិខ្មែរ ជា​កម្មករសំណង់ រស់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួស​បាក់ជើង​ខាងស្តាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​អគារ​ថ្មី​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា មូលហេតុ ការសាងសង់​ខុស​លក្ខ​ណះ​បច្ចេកទេស​។​ក្រោយពេល​កើតហេតុ​ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​ធ្វើ​អន្តរាគមន៍​រៀបចំ​សណ្តាប់ធ្នាប់​ល្អ​ឡើងវិញ​ផង​ដែរ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៣ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៥ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៥ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម