Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជា នាំយកស្បៀងអាហារចែកជូនពលករខ្មែរ១៨៥នាក់ ដែលកំពុងជាប់នៅខេត្តចាន់ថាបុរី

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី០៧ ខែសីហានេះថា កាលពីនៅថ្ងៃទី០៦ ខែសីហា ឆ្នា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅចែកជូនពលករខ្មែរចំនួន១៨៥នាក់ និងកូនក្មេង០៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងវិលត្រឡប់ទៅកម្ពុជាវិញ ហើយ បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្តចាន់ថាបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ជែល ទឹកអាកុលលាងដៃ និងសម្ភារ:ប្រើ ប្រាស់មួយចំនួនទៀត។ លោកបញ្ជាក់ថា ពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃ ផ្តល់កន្លែអោយស្នាក់នៅសមរម្យ និងអាហារបីពេល ក្នុងមួយថ្ងៃ  និងមានសុខភាពល្អជាធម្មតា។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ ក៏បានចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា មីកញ្ចប់ ពងមាន់ ទឹកដោះគោ សាប៊ូបោកខោអាវ សំលៀកបំពាក់ និងប៉ាតង់ និងបាយចំនួន២៥០ ប្រអប់ ផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន២៤៥នាក់ ដែលធ្វើដំណើរមកពីបណ្តាខេត្ត នានា និងទីក្រុងបាងកក ប្រទេសថៃ មានបំណងវិលត្រឡប់ទៅកម្ពុជាវិញផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម