ព័ត៌មានជាតិ
បិទផ្សារ២កន្លែង ក្នុងក្រុងប៉ៃលិន ដើម្បីទប់ស្កាត់កូវីដ-១៩បំប្លែងថ្មី
នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងប៉ៃលិន បានសម្រេចបិទផ្សារចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន គឺផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី និងផ្សារជាងអូន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង-ប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បន្ទាប់ពីអាជ្ញាធរក្រុង និងមន្ត្រីសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើអាជីវករលក់ដូរក្នុងផ្សារជាបន្តបន្ទាប់ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta។
បើយោងលិខិតលេខ២៣១/២១ របស់រដ្ឋបាលក្រុងប៉ៃលិន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានស្នើសុំអភិបាលខេត្តប៉ៃលិន ដើម្បីបិទផ្សារចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទDelta។


លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន មានប្រសាសន៍ឲ្យដឹង នៅរសៀសថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា៖ រដ្ឋបាលក្រុងប៉ៃលិន បានទទួលសំណើឯកភាពពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនរួចហើយ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។ ក្នុងអំឡុងពេលបិតផ្សារបណ្តោះអាសន្ននេះ អាជ្ញាធរក្រុង នឹងរៀបចំទីតាំង ដែលមានគម្លាតសុវត្ថិភាព ដើម្បីឱ្យអាជីវករលក់ដូរ គ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ចាំបាច់ផងដែរ។


លោកអភិបាលក្រុងប៉ៃលិន មានប្រសាសន៍បន្តថា ជាជំហានដំបូងគឺយើងបិទជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ហើយប្រសិនជា ការឆ្លងនៅតែមានជាបន្ត យើងនិងបន្តបិទទៀត ចំពោះផ្សារដែលបិទមានផ្សារសាមគ្គីហៅ ផ្សារប៉ាហ៊ី និងផ្សារជាងអូន ហៅផ្សារត្រី។លោកបន្តថា៖ ទោះបីជាយ៉ាងណា ក្នុងការផ្លាស់ទៅលក់ទីតាំងថ្មី អ្នកលក់ដូរ និងអ្នកទិញទាំងអស់ តម្រូវឱ្យពាក់ម៉ាស និងលាងសម្អាតដៃសម្លាប់មេរោគ ជាមួយជែល ឬអាល់កុលជាប្រចាំផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី