Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ រៀបចំ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​១២​ឆ្នាំ​ ដល់​យុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ

បានផុស

នៅ

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាននឹងកំពុង​ត្រៀមលក្ខណៈ ដើម្បី​រៀបចំ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​យុវវ័យ ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ មកដល់​១២​ឆ្នាំ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ​។

​ចំពោះ​កុមារ ដែល​មិនទាន់​គ្រប់​អាយុ​១២​ឆ្នាំ ឬ​ខ្វះ ៣០​ថ្ងៃ ក៏​អាច​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នេះ​បានដែរ ។​

​សូមបញ្ជាក់ថា ក្នុង​ខេត្តកំពង់ស្ពឺ កុមារ​មាន​អាយុ​ចាប់ពី​អាយុ​១២​ឆ្នាំ រហូតដល់​យុវវ័យ​អាយុ​១៨​ឆ្នាំ ដែល​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មាន​ជំ​នួន ១១៥,១៨៧​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​៥៥,៧៥២៣​នាក់។

គិត​ត្រឹម​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២១​នេះ ខេត្តកំពង់ស្ពឺ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​១៣​នាក់ បានជា​សះស្បើយ និង​មាន​អ្នកជំងឺ ចំនួន​២០៣​នាក់​ទៀត កំពង់​សម្រាក​ព្យាបាល។

សម្រាប់​ថ្ងៃនេះ​ផងដែរ ក្នុង​ខេត្តកំពង់ស្ពឺ មាន​សញ្ញា​ល្អ​ដោយ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អ្នក​ឆ្លង​ថ្មី​ទេ​ហើយក៏​មិនមាន​អ្នកស្លាប់​ដែរ ។ អ្នក​ឆ្លង​សរុប​៤១១​នាក់ មាន​អ្នកជា​សះស្បើយ​សរុប ៣៧៩៣​នាក់ អ្នកស្លាប់​សរុប ៩៨​នាក់។

ការ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ចំពោះ​កុមារ​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​រហូតដល់​យុវវ័យ​អាយុ​១៨​ឆ្នាំ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ទី​១០ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ សម្រាប់ ក្មេង​អាយុ​១២​ឆ្នាំ​នៅ​ខ្វះ​៣០​ថ្ងៃ ក៏​អាច​ចាក់​បានដែរ។

លោក​វ៉ី​សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន លើកឡើងថា សម្រាប់​ឯកសារ​ភ្ជាប់ ជាប់​មក​ជា​មួយ​មាន​ដូច​ជា សំបុត្រកំណើត លិខិតបញ្ជាក់​ពី​អាជ្ញាធរ ឬ​លិខិតឆ្លងដែន។

លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ ដែលមាន​កូន ចាប់ពី​អាយុ​១២​ឆ្នាំ​រហូតដល់​១៨​ឆ្នាំ យកទៅ​ចាក់​ថ្នាំ ការពារ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា៕

ដោយ ៖ ភួង រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម