Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​ខេត្ត​ប៉ៃលិន បន្ត​រក​ឃើញ អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣១​នាក់ សុទ្ធ​តែ​ជា​ពលករ​ដែរ​ធ្វើ​ចត្តាឡឺ​ស័ក ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខេត្ត

បានផុស

នៅ

ប៉ៃលិន ៖ រដ្ឋបាល ខេត្ត​ប៉ៃលិន បាន​ប្រ​កាស​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន កូ​វីដ​-១៩ តាម​រយៈ​ការ​ធ្វើ​តេស្តរហ័ស (Rapid Test) ចំនួន ៣១​នាក់ និង​ជាសះស្បើយ​មាន​ចំនួន ២​នាក់ ផងដែរ​។ នេះ​បើ​យោង តាម សេចក្ដី​ប្រកាសព័ត៌មាន របស់​រដ្ឋបាល ខេត្ត​ប៉ៃលិន ចេញ​នៅ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា អ្នក​វិជ្ជមាន កូ​វីដ​-១៩ ទាំង​៣១​នាក់ សុទ្ធ​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡឺ​ស័ក នៅក្នុង​ម​ណ្ឌ​ល​ខេត្ត​ប៉ៃលិន​តែម្តង។

ជា​មួយ​គ្នា​នេះ រដ្ឋបាល ខេត្ត​ប៉ៃលិន ក៏ អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រាស្រ័យ ទាក់ទង ដោយ​ផ្ទាល់ ឬ​ប្រយោល ជា​មួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង ៣១​នាក់ សូម​ចូលរួម​ពិនិត្យ​សុខភាព​ជាប្រចាំ ប្រសិនជា​សង្ស័យ ត្រូវ​មក​ពិនិត្យ​សំណាក ជាបន្ទាន់​នៅ មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង រាលដាល នៃ​ជំងឺ កូ​វីដ​-១៩ និង ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ វិធានការ “៣​ការពារ និង​៣​កុំ​”​ផងដែរ​៕

ដោយ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម