Connect with us

ព័ត៌មានជាតិ

ដាំស្មៅចំណីសត្វ បានផលទាំងពូជ ទាំងលក់ និងស្លឹកជាចំណីសត្វ

បានផុស

នៅ

ពូជស្មៅបីប្រភេទ ដែលនាំចូលពីប្រទេសថៃ ត្រូវបានកសិករខ្មែរបានសិក្សាស្វែងយល់​​យក​ពូជ​មក​ដាំ​ហើយផ្តល់ការផ្គត់ផ្គង់សម្រាប់ជាចំណីសត្វ​នៅទូទាំង២៥ខេត្តក្រុង។

នេះជាការអះអាង​របស់កសិករខ្មែរម្នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែល​បាន​ដាំ​ស្មៅ​បីប្រភេទនេះ​សម្រាប់​ចំណីសត្វ​។ លោក ម៉ា ទីន ដែលបានដាំស្មៅបីប្រភេទ​ លើផ្ទៃដីដំបូង​ជាង១​ហិកតា​ ដោយការប្រើ​ប្រាស់​ទុនតិចតួចប៉ុណ្ណោះ ។

ឈ្មោះស្មៅទាំងបីប្រភេទ​ ដែលនាំចូលពីប្រទេសថៃ​ ​មាន​ឈ្មោះ​ថា ស្មៅ​ផ្អែម​អ៊ី​ស្រា​អែល ស្មៅណេណា និងស្មៅឃីង​ហ្គ្រាស់​។លោក ម៉ា ទីន បានដាំស្មៅ​ប្រភេទ​នេះ​អស់​រយៈពេលបីឆ្នាំ​មកហើយ​ដោយប្រើរយៈ​ពេលដាំ១ខែកន្លះ ទៅ២ខែ ដោយ​ដាក់​ជីអាចម៍គោជា​ប្រ​ចាំ​ហើយរដូវដែល​ដាំស្មៅ​ទាំងនោះ គឺក្នុងកំឡុង​ខែមេសា ពេលធ្លាក់ភ្លៀងតិចៗដោយ​មិនចំណាយទឹក​ច្រើន​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទស្មៅឈ្មោះ ណេណា​និងស្មៅ ឃីងហ្គ្រាស់ សម្បូររោមច្រើន សម​ជាចំណីរបស់​សត្វជើង៤​ទំពាអៀង​មាន គោ ក្របី ពពែ ចៀម ដោយឡែកចំពោះស្មៅផ្អែមអ៊ីស្រាអែល ស្លឹក​របស់វាជាចំណីរ​បស់សត្វគ្រប់​ប្រ​ភេទ​។ លោក ម៉ា ទីន បញ្ជាក់ទៀតថា បីឆ្នាំមកនេះ លោកមាន​គម្រោងដាំដុះ​ស្មៅបីប្រភេទ​លើផ្ទៃដី២​ហិកតា​បន្ថែម​ទៀត ​ដោយសារតម្រូវការអ្នកដាំដុះច្រើននៅទូទាំង២៥ខេត្តក្រុង។

​អ្នកដាំស្មៅរូបនេះ បញ្ជាក់ថា បច្ចុប្បន្ននេះ​មិនមានទិញពូជពីក្រៅនោះទេ តែធ្វើការបណ្តុះដើមខ្លួន​ឯង​ដោយ​ក្នុងនោះស្មៅផ្អែម​អ៊ីស្រាអែល​ មួយកង់បានថ្លៃ១៥០រៀល ស្មៅណេណា មួយកង់បានថ្លៃ១៣០រៀល និង​ស្មៅឃីងហ្គ្រាស់ មួយ​កង់​បាន​ថ្លៃ១០០រៀល ហើយលក់ក្នុង១ថ្ងៃ បានជាង៥០០បំពង់ ផងដែរ​៕

អត្ថបទ ៖ កញ្ញា វ៉ាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម