Connect with us

ព័ត៌មានជាតិ

​មន្ទីរពេទ្យ​រដ្ឋ​ពីរកន្លែង អនុញ្ញាតិ​ដល់​ពលរដ្ឋ​នៅ​ភ្នំពេញ​ ចាក់វ៉ាក់សាំង​កូវីដ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​នៅរាជធានី​ភ្នំពេញ​ ដែល​ខកខាន​មិនបាន​ទទួល​ការ​ចាក់​​វ៉ាក់សាំង​នៅក្នុងយុទ្ធនា​ការចាក់​វ៉ាក់សាំង​កន្លងទៅ​ និង​អ្នក​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​ សូម​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃ​ទី​៩ ​ខែសីហា​នេះ​តទៅ​។​ នេះ​បើ​យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល។

ក្នុងសេចក្តីជូនដំណឹងបាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដនាពេល​កន្លងទៅ មាន​ប្រជាពលរដ្ឋ​មួយចំនួន​ខកខាន​មិនបាន​មក​ទទួល​ការចាក់​វ៉ាក់សាំង ក្នុងនោះ​មានដូចជា​ស្ត្រី​មាន​គ័ភ៌​ទើប​សម្រាលកូន​រួច អ្នក​ជាប់​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក អ្នកមាន​បញ្ហា​សុខភាព​ត្រូវ​ព្យាបាល អ្នក​មានធុរៈ​ចាំបាច់​ខានមិនបាន​។

ម្យ៉ាងទៀត ក៏មាន​យុវជន​ខ្លះ​មិនទាន់​គ្រប់​អាយុ ១៨ ឆ្នាំ​ផងដែរ​។​ ដូច្នេះ​ក្រសួងសុខាភិបាល​នឹង​រៀបចំ​ការផ្ដល់​វ៉ាក់សាំង​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅសេសសល់​ គឺ​នៅ​មន្ទីរពេទ្យអង្គឌួង និង​មជ្ឍមណ្ឌលជាតិ​គាំពារ​មាតា​និងទារក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម